«Daily Mail» កាលពីពេលថ្មីៗកន្លងមកផ្សាយថា នាង Jennifer Mulford អាយុ៣៦ឆ្នាំ អតីតអ្នកលក់ស្រានៅក្រុងអាត្លង់តា រដ្ឋជ័រជៀ សហរដ្ឋអាមេរិក តែងតែសុំច្បាប់ពីកន្លែងការងារដើម្បីទៅបំបៅទឹកដោះដល់លោក Brad Leeson អាយុ៣៦ឆ្នាំ ជាគូស្នេហ៍រៀងរាល់២ម៉ោងម្តង ។
នាង Jennifer Maulford បានផ្តល់បទសម្ភាសន៍តាមកាសែត «The Sun» ថា នាងចង់ឱ្យ «សម្ព័ន្ធភាពស្នេហាស្និទ្ធស្នាលតាមរយៈការបំបៅដោះ» ។
នាង Jennifer Mulford តាមរយៈវេបសាយស្វែងរកគូស្រករបានប្រកាសរកបុរសដែលពេញចិត្តមាន សម្ព័ន្ធភាពស្នេហាដូចដែលនាងចង់បាន ។ ទោះជាយ៉ាងណាក្តី ក្រោយមកនាងវិលទៅរកលោក Leeson ជាគូស្នេហ៍ចាស់វិញ ដោយរូបគេពញចិត្តនឹងផ្តល់សម្ព័ន្ធភាពតាមបំណងរបស់នាង ដូច្នេះហើយនាងប្រកាសថា លោក Leeson គឺជាគូស្នេហ៍ពិតប្រាកដក្នុងជីវិតរបស់ខ្លួន ។
នាង Jennifer Mulford មានកូនស្រីម្នាក់អាយុ២០ឆ្នាំ ។ បច្ចុប្បន្នដោះរបស់នាងមិនចេញទឹកទេ ប៉ុន្តែនាងចង់មានទឹកដោះដើម្បីបំបៅដល់គូស្នេហ៍ ។ ដូច្នេះហើយនាងប្រើឧបករណ៍បូមទឹកដោះ និងទទួលទានសារធាតុម្យ៉ាងឱ្យមានទឹកដោះដូចម្តាយមានកូនខ្ចី ដោយសង្ឃឹមថា ថ្ងៃណាមួយនឹងមានទឹកដោះសម្រាប់បំបៅគូស្នេហ៍ ។
នៅពេលនាង Sennifer Mulford បានបង្ហោះរឿងនោះតាមហ្វេសប៊ុក រងការរិះគន់ខ្លាំងពីសារធារណជន ។ ទោះជាយ៉ាងណាក្តី នាង Jennifer Mulford ឆ្លើយតបថា វិធីសាស្ត្របំបៅដោះដល់គូស្នេហ៍ អាចរឹតចំណងមិត្តភាពរបស់ពួកនាងឱ្យមានភាពស្មោះស្ម័គ្រ និងមិនធ្លាប់មានពីមុនមក ៕