ភ្ញាក់ផ្អើល! រក​ឃើញ​​បុរស​អាយុ​ជិត​២០០​ឆ្នាំ​​មិន​ទាន់​ស្លាប់

18-July-2016 | ដោយ មែន កំសត់

ឥណ្ឌា៖លោកតាម្នាក់រស់នៅភាគខាងជើងប្រទេសឥណ្ឌាឈ្មោះ Mahashta Mûrasi បានបង្កឲ្យមានភាពភ្ញាក់ផ្អើល ក្រោយអះអាងថាបានកើតកាលពីខែមករា ឆ្នាំ១៨៣៥ ដែលគិតទៅមានអាយុ១៧៩ឆ្នាំឯណោះ។ ការអះអាងនេះ ធ្វើឲ្យលោកតាក្លាយជាបុរសចាស់ជាងគេនៅលើផែនដី ហើយក៏ជាមនុស្សចំណាស់ជាងគេបំផុតដែលនៅរស់ផងដែរ។

បើយោងតាមមន្ត្រីឥណ្ឌា លោកតាម្នាក់នេះបានកើតនៅទីក្រុង Bangalore ថ្ងៃ៦ មករា ឆ្នាំ១៨៣៥ និងបានមករស់នៅទីក្រុង Vârânasî ចាប់តាំងពីឆ្នាំ១៩០៣ ដោយធ្វើការជាអ្នកដេរស្បែកជើងរហូតដល់ឆ្នាំ១៩៥៧ ក្នុងអាយុ១២២ឆ្នាំ។

លោកតាបាននិយាយថា “ខ្ញុំបាននៅរស់ដូច្នេះ រយៈពេលយូរមកហើយ ចៅទួតរបស់ខ្ញុំបានស្លាប់អស់ជាច្រើនឆ្នាំហើយ។ សេចក្ដីស្លាប់ហាក់ដូចជាបានភ្លេចខ្ញុំហើយ”។

សំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណ អាចឲ្យយើងដឹងបានថាលោកតានេះកុហកឬយ៉ាងណា ប៉ុន្តែជាអកុសលគ្មាននរណាអាចបញ្ជាក់បានឡើយ។ វេជ្ជបណ្ឌិតចុងក្រោយដែលមើលថែទាំគាត់លោកMister Mûrasi បានស្លាប់នៅក្នុងឆ្នាំ១៩៧១ ដូច្នេះឯកសារវេជ្ជសាស្រ្ដមុនៗរបស់លោកក៏ពិបាកនឹងរកដែរ។

កំណត់ត្រាមនុស្សរស់នៅបានយូរជាងគេ ដែលទទួលស្គាល់ដោយ Guiness គឺលោកយាយ Jeanne Louise Calment ជនជាតិបារាំង ដែលរស់នៅដល់អាយុ១២២ឆ្នាំ ១៦៤ថ្ងៃ៕

 

ចំនួនអ្នកទស្សនា

    19629867

  • ថ្ងៃនេះ1211
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20061
  • ខែនេះ66161
  • ឆ្នាំនេះ402421
  • សរុប19629867