តាមសេចក្តីរាយការណ៍មកថា បុរសឈ្មោះ អេរិក អានីវ៉ា (Eric Aniva) បានរួមភេទជាមួយក្មេងស្រីជំទង់ជាង១០០នាក់ ។
គាត់ត្រូវបានបង់ប្រាក់ឱ្យចំនួនប្រហែលពី៤ទៅ៧ដុល្លារដោយពួក អ្នកភូមិចាស់ៗដើម្បីពន្យល់ណែនាំអំពីការរួមភេទដល់ក្មេងស្រីដែល ចាប់ផ្តើមពេញវ័យនោះ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BBC អេរិក ដែលរស់នៅទីក្រុង Nsanje នៅប្រទេសម៉ាឡាវីបាននិយាយសារភាពថាបានផ្តល់ “សេវាកម្មបែបនេះ” ទោះបីជាគាត់មានវីរុស HIV ក៏ដោយ។
វេបសាយ Daily Mail បានរាយការណ៍ថា ចាប់តាំងពីពេលនោះមក គាត់ត្រូវបានចាប់ខ្លួនដោយប៉ូលិសម៉ាឡាវី។ ពិធិបុណ្យសាសនាតាមប្រពៃណីដែលគេដឹងតិចតួចអំពីការប្រារព្ធពិធី សម្រាប់ក្មេងស្រីដែលចាប់ផ្តើមពេញវ័យនេះគឺ មានរយៈពេល៣ថ្ងៃ ហើយត្រូវបានរៀបចំធ្វើដោយពួកបុរសជនជាតិម៉ាឡាវី ដែលគេហៅថា “ហ្វូងសត្វឆ្កែព្រៃ” ទៅតាមសំណើរបសឳពុកម្តាយរបស់ក្មេងស្រី បន្ទាប់ពីមានធ្លាក់រដូវលើដំបូងរបស់ពួកគេ។
គេមានជំនឿចំពោះការបណ្តុះបណ្តាលក្មេងស្រីឱ្យក្លាយជាប្រពន្ធល្អ និងដើម្បីការពារពួកគេមិនឱ្យមានជំងឺឬគ្រោះចង្រៃដែលអាចកើតឡើងលើ ក្រុមគ្រួសាររបស់ពួកគេ បើសិនពួកគេមិនធ្វើដូចនេះ។
អេរិក ដែលធ្វើជាគ្រូសាសនាបែបនេះចាប់តាំងពី១៩៨៥មកនេះបាននិយាយថា គ្រូបង្ហាត់ម្នាក់ត្រូវបានជ្រើសរើសដោយសហគមន៍ដែលផ្អែកលើសីលធម៌ល្អ និងអះអាងថា ទំនៀមទម្លាប់ប្រពៃណីក្នុងស្រុក មិនអនុញ្ញាតឱ្យប្រើស្រោមអនាម័យនោះទេ។
លោកបាននិយាយថា "ក្មេងស្រីខ្លះមានអាយុ១២ឬ១៣ឆ្នាំប៉ុណ្ណោះ ប៉ុន្តែខ្ញុំពេញចិត្តឱ្យពួកគាជាមនុស្សវ័យច្រើនជាងនេះ"៕