មាត្រា ៤៣ ចំណុច ក
គ្រប់បណ្ណបើកបរត្រូវមានបណ្ណពិន្ទុដែលមានពិន្ទុសរុបចំនួន ១២ (ដប់ពីរ) ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយនៅពេលប្រព្រឹត្តបទល្មើសចរាចរណ៍ ដែលមានដូចខាងក្រោម៖
ក- ត្រូវកាត់បន្ថយ ១ (មួយ) ពិន្ទុ ៖
- មិនពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព
- ប្រើភ្លើងហ្វានៅពេលជួបនឹងយានមកពីទិសផ្ទុយ
- បើកបរជាន់តាមខ្សែគំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ
- បើកបរលើសល្បឿនកំណត់ចាប់ពី ១ (មួយ) ទៅ ១៩ (ដប់ប្រាំបួន) គីឡូម៉ែត្រក្នុងមួយម៉ោង
- បើកបរនៅពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់តាមប្រភេទយានយន្ត
- ផ្ទុកមនុស្សលើសកំណត់ ។