មាត្រា ៤៣ ចំណុច ខ
ខ- ត្រូវកាត់បន្ថយ ២ (ពីរ) ពិន្ទុ ៖
- បើកបរលើសល្បឿនកំណត់ចាប់ពី ២០ (ម្ភៃ) ទៅ ២៩ (ម្ភៃប្រាំបួន) គីឡូម៉ែត្រក្នុងមួយម៉ោង
- បើកបរបង្កើនល្បឿននៅពេលគេកំពុងជែងខ្លួន
- បត់ឆ្វេង ស្ដាំ មិនបានត្រឹមត្រូវ
- បត់ត្រឡប់ក្រោយនៅកន្លែងហាមឃាត
- មិនគោរពលក្ខខណ្ឌនៃបណ្ណបើកបរ
- បត់ឆ្វេង ស្ដាំ ឬឈប់ មិនបានឲ្យសញ្ញាជាដំណឹង
- ជែង ឬជៀសមិនបានត្រឹមត្រូវ
- បើកបរដោយគ្មានទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដែលបង្កឲ្យមានគ្រោះថ្នាក់
- បើកបរដោយធ្វេសប្រហែស ធ្វើឲ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត
- មិនបានឲ្យសញ្ញាជាដំណឹងត្រឹមត្រូវនៅពេលចេញដំណើរ
- យានមានលក្ខណៈបច្ចេកទេសមិនត្រឹមត្រូវ
- ផ្ទុកទំនិញមិនបានត្រឹមត្រូវ
- ចតយាននៅលើគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់
- ឈប់ ឬចតនៅលើគំនូសតម្រឹមទ្រូងផ្លូវ
- ដាក់កុមារអាយុក្រោម ១០ (ដប់) ឆ្នាំ ឲ្យអង្គុយនៅកៅអីផ្នែកខាងមុខនៃរថយន្ត
- មិនបានដាក់កុមារអាយុក្រោម ៥ (ប្រាំ) ឆ្នាំ ឲ្យអង្គុយក្នុងកៅអីសម្រាប់កុមារអង្គុយ ឬដេកក្នុងរថយន្ត
- គេចពីមន្ត្រីនគរបាលចរាចរណ៍ដែលធ្វើការត្រួតពិនិត្យ។