ច្បាប់ចរាចរណ៍ផ្លូវគោក ជំពូកទី៧ ការគ្រប់គ្រងយាន និងការដឹកជញ្ជូន មាត្រា ៤៣ ចំណុច គ​

06-October-2015 | ដោយ ខ្លុយខ្មែរ-ID-1

មាត្រា ៤៣ ចំណុច គ​
​គ​- ត្រូវ​កាត់បន្ថយ ៣ (​បី​) ពិន្ទុ ៖
-​    ​ឈប់ ឬ​ចត​នៅ​កន្លែង​ដែល​គ្រោះថ្នាក់​
-​    ​ជែង​ដែល​ប្រកបដោយ​គ្រោះថ្នាក់​
-​    ​បើកបរ​ជែង​គ្នា​នៅ​កន្លែង​ហាមឃាត់​
-​    ​ប្ដូរ​ទិស​គ្មាន​ឲ្យ​សញ្ញា​ជា​ដំណឹង​
-​    ​បើកបរ​ឆ្លងកាត់​គំនូស​បង្ហូត​ជាប់​កណ្ដាល​ទ្រូងផ្លូវ​
-​    ​បើកបរ​លើស​ល្បឿន​កំណត់​ចាប់ពី ៣០ (​សាមសិប​) ទៅ ៣៩ (​សាមសិប​ប្រាំបួន​) គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​
-​    ​បើកបរ​ក្នុងពេល​មាន​អត្រា​ជាត់​ស្រវឹង​ចាប់ពី ០,២៥ (​សូន្យ​ក្បៀស​ម្ភៃ​ប្រាំ​) ទៅ ០,៣៩ (​សូន្យ​ក្បៀស​សាមសិប​ប្រាំបួន​) មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី ០,៥០ (​សូ​ន្រ​ក្បៀស​ហាសិប​) ទៅ ០,៧៩ (​សូន្យ​ក្បៀស​ចិតសិប​ប្រាំបួន​) ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​
-​    ​បើកបរ​ប្រណាំង​គ្នា​តាមផ្លូវ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​
-​    ​កំហុស​នៃ​ការឈប់ ឬ​ការមិន​ផ្ដល់​សិទ្ធិ​អាទិភាព​នៅ​កន្លែង​ថ្មើរជើង​ឆ្លងកាត់​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​ក្រហម​
-​    ​មិន​គោរព​ផ្លាកសញ្ញា​ឈប់ ឬ​សញ្ញា​សិ​ទិ្ធ​អាទិភាព​
-​    ​មិន​គោរព​សញ្ញា​បញ្ជា​ចរាចរណ៍​របស់​នគរ​បាល​ចរាចរណ៍ ។​

ចំនួនអ្នកទស្សនា

    19569517

  • ថ្ងៃនេះ2881
  • ម្សិលមិញ2921
  • សប្តាហ៍នេះ12691
  • ខែនេះ5811
  • ឆ្នាំនេះ342071
  • សរុប19569517