មាត្រា ៤៣ ចំណុច ង
ង- ត្រូវកាត់បន្ថយ ៦ (ប្រាំមួយ) ពិន្ទុ ៖
- បើកបរលើសល្បឿនកំណត់ចាប់ពី ៥០ (ហាសិប) គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ
- បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,៤០ (សូន្រក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្រក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ឬមានឥទ្ធិពលគ្រឿងញៀន
- រត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍
- ប្រើប្រាស់ផ្លាកលេខ និងបណ្ណសម្គាល់យានយន្តក្លែងក្លាយ
- បើកបរល្មើសច្បាប់ចរាចរណ៍ ហើយបង្កឲ្យមានរបួសដល់អ្នកដទៃដោយអចេតនា ហើយបណ្ដាលឲ្យអ្នករងគ្រោះមានអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើសពី ៨ (ប្រាំបី) ថ្ងៃ គិតពីថ្ងៃកើតហេតុ ឬស្លាប់
- កំហុសមិនរាងចាលនៃការប្រើប្រាស់បណ្ណបើកបរហួសសុពលភាព ឬមិនត្រឹមត្រូវតាមប្រភេទយាន
- បដិសេធមិនឲ្យធ្វើតេស្ដជាតិអាកុល ឬសារធាតុញៀន
- ផ្ទុកមនុស្សលើសទំនិញ
ក្នុងករណីប្រព្រឹត្តបទល្មើសម្តង ការកាត់ពិន្ទុមិនត្រូវឲ្យលើសពី ៨ (ប្រាំបី) ពិន្ទុឡើយ ។