មាត្រា ៤៤ ចំណុច ១
ករណីដែលពាក់ព័ន្ធនឹងបណ្ណពិន្ទុ ៖
- ក្នុងករណីអស់ពិន្ទុ បណ្ណបើកបរត្រូវទុកជាមោឃៈ ។ បើអ្នកបើកបរមានបំណង់ចងបានបណ្ណបើកបរថ្មី ត្រូវរៀន និងប្រឡងយកបណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច ៦ (ប្រាំមួយ) ខែ ចាប់ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ លើកលែងតែអ្នកបើកបរបង្កឲ្យមានរបួសដល់អ្នកដទៃដោយអចេតនា ហើយបណ្ដាយឲ្យអ្នករងគ្រោះមានអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើសពី ៨ (ប្រាំបី) ថ្ងៃ គិតពីថ្ងៃកើតហេតុ ឬស្លាប់ អ្នកបើកបរអាចរៀន និងប្រឡងយកបណ្ណបើកបរជាថ្មីឡើងវិញក្នុងរយៈពេលយ៉ាងតិច ៥ (ប្រាំ) ឆ្នាំ ចាប់ពីថ្ងៃបណ្ណបើកបរត្រូវទុកជាមោឃៈ ។