មាត្រា ៤៤ ចំណុច ៣
ករណីដែលពាក់ព័ន្ធនឹងបណ្ណពិន្ទុ ៖
- ក្នុងករណីដែលពិន្ទុត្រូវបានកាត់បន្ថយមួយចំនួនហើយ ប៉ុន្ដែអ្នកបើកបរចង់បង្កើនពិន្ទុឡើងវិញ ត្រូវធ្វើការរៀនបំប៉នរយៈពេល ២ (ពីរ) ថ្ងៃ ដែលរៀបចំឡើងដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន ។ ក្នុងរៀននេះពិន្ទុអាចកើនឡើង ៤ (បួន) ពិន្ទុ ប៉ុន្ដែមិនអនុញ្ញាតឲ្យមានចំនួនសរុបលើសពី ១១ (ដប់មួយ) ពិន្ទុឡើយ ។ អ្នកបើកបរអាចរៀនបានច្រើនដង ដើម្បីបង្កើនក្នុងរយៈពេល ២ (ពីរ) ឆ្នាំ យ៉ាងយូរ ។
នីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។