មាត្រា ៤៦
គ្រប់សាលាបង្រៀនបើកបរយានយន្ដ ត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មសាលាបង្រៀនបើកបរយានយន្ដ ត្រូវមានកម្មវិធីសិក្សា និងត្រូវស្ថិត្តនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។
គ្រប់គ្រូបង្រៀននៅសាលាបង្រៀនបើកបរយានយន្ដ ត្រូវមានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ដ ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ។
លក្ខខណ្ឌ និងនីតិវិធីនៃការចេញលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មសាលាបង្រៀនបើកបរយានយន្ដ និងការប្រឡងយកវិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត ព្រមទាំងកម្មវិធីសិក្សានៅសាលាបង្រៀនបើកបរយានយន្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។
ក្នុងករណីចាំបាច់ ក្រសួងមហាផ្ទៃមានសិទ្ធិត្រួតពិនិត្យគ្រប់សាលាបង្រៀនបើកបរយានយន្តទាំងអស់ ។