មាត្រា ៤៧
គ្រប់យានយន្តនៅពេលដាក់ឲ្យធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ត្រូវមានបណ្ណសម្គាល់យានយន្ត និងមានពាក់ផ្លាកលេខសម្គាល់យានយន្ត ។
គ្រប់យានយន្តត្រូវចុះបញ្ជើផ្ដល់សម្គាល់យានយន្ត និងបំពាក់ផ្លាកលេខសម្គាល់យានយន្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន លើកលែងតែយានយន្តដែលជាទ្រព្យសម្បត្តិរបស់រដ្ឋសម្រាប់បម្រើការសន្ដិសុខជាតិ សណ្ដាប់ធ្លាប់សង្គម និងការពារជាតិ គ្រប់គ្រងដោយក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ ត្រូវចុះបញ្ជើយានយន្តផ្ដល់បណ្ណសម្គាល់យានយន្ត និងបំពាក់ផ្លាកលេខដោយក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ ។
យានយន្តដែលពុំទាន់ចុះបញ្ជើយានយន្តសុំបណ្ណសម្គាល់ និងគ្មានផ្លាកលេខ ត្រូវផ្ទុកលើយានដែលមានផ្លាកលេខនៅពេលធ្វើចរាចរណ៍ ។ ចំពោះរ៉ឹម៉ក់ ឬសឺមីរ៉ឺម៉ក់មានទម្ងន់សរុបលើសពី ៧៥០ (ប្រាំពីររយហាសិប) គីឡូក្រាម ត្រូវចុះបញ្ជើរ៉ឺម៉ក់ ឬសឺមីរ៉ឺម៉ក់សុំបណ្ណសម្គាល់រ៉ឹម៉ក់ ឬសឺមីរ៉ឺម៉ក់និងសុំផ្លាកលេខដូចយានយន្តដែរ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវផ្ដល់បញ្ជើស្ថិតិយានយន្តគ្រប់ប្រភេទ ដែលបានចុះបញ្ជើរួចជូនក្រសួងមហាផ្ទៃមួយខែម្ដង ។
ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវផ្ដល់ព័ត៌មានអំពីចំនួនរថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ដ ឬគ្រឿងចក្រដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ជូនក្រសួងសាធារណការ និងដឹកជញ្ជូន ៣ (បី) ខែម្ដង លើកលែងព័ត៌មានសម្ងាត់ដែលពាក់ព័ន្ធ នឹងសន្តិសុខជាតិ ។
ការចេញផ្លាកលេខសម្គាល់យានជំនិះ ត្រូវកំណត់ដោយអនុក្រឹត្យ ។