មាត្រា ៤៨
គ្រប់ម្ចាស់ហាងលក់យានយន្តគ្រប់ប្រភេទ មានកាតព្វកិច្ចបំពេញបែបបទចុះបញ្ជើយានយន្ត សុំបណ្ណសម្គាល់យានយន្ត និងសុំផ្លាកលេខសម្គាល់យានយន្តឲ្យបានចប់សព្វគ្រប់មុននិងប្រគល់ឲ្យអ្នកទិញ ។
ការលក់ទិញ ការធ្វើអំណោយ និងរាល់ទម្រង់ផ្សេងទៀតដែលនាំឲ្យមានការផ្លាស់ប្ដូរកម្មសិទ្ធិកនៃយានយន្ត ត្រូវបំពេញសំណុំបែបបទដើម្បីផ្ទេរកម្មសិទ្ធិយានយន្តមិនឲ្យលើសពីរយៈពេល ៩០ (កៅសិប) ថ្ងៃ ។
ម្ចាស់យានយន្តគ្រប់ប្រភេទ មានកាតព្វកិច្ចបំពេញបែបបទលុបចេញពីបញ្ជើយានយន្តទាំងឡាយដែលឈប់ប្រើប្រាស់ ។ បែបបទ និងនីតិវិធីនៃការចុះបញ្ជើយានយន្ត ការផ្ដល់ផ្លាកលេខសម្គាល់យានយន្ត ការផ្ទេរកម្មសិទ្ធិយានយន្ត និងការលុបចេញពីបញ្ជើយានយន្ត ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។