ច្បាប់ចរាចរណ៍ផ្លូវគោក ជំពូកទី៧ ការគ្រប់គ្រងយាន និងការដឹកជញ្ជូន មាត្រា ៤៩

26-October-2015 | ដោយ មួយឡា

មាត្រា ៤៩
​    ​គ្រប់​រថយន្ត រ៉ឹ​ម៉ក់ និង​សឺ​មី​រ៉ឺម៉ក់​ដែល​ធ្វើ​ចរាចរណ៍​លើផ្លូវ​ថ្នល់​ត្រូវមាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ ចេញ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឬ​ក្រុមហ៊ុន​ដែលមាន​ការអនុញ្ញាត​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។​
​    ​សុពលភាព​នៃ​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ ត្រូវ​កំណត់​ដូចខាងក្រោម ៖
​    ​១- រថយន្ត​ថ្មី​ជា​ប្រភេទ​រថយន្ត​គ្រួសារ​ដែល​មិនទាន់​ប្រើប្រាស់ ត្រូវសុំ​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​លើក​ទី​១ ដែលមាន​សុពលភាព ៤ (​បួន​) ឆ្នាំ ។ បន្ទាប់មក​ត្រូវធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រៀងរាល់ ២ (​ពីរ​) ឆ្នាំ​ម្ដង ។​
​    ​២- រថយន្ត​ចាស់​ជា​ប្រភេទ​រថយន្ត​គ្រួសារ​ដែល​បាន​ប្រើប្រាស់​រួចហើយ ត្រូវធ្វើ​ការត្រួត​ពិ​និ​ត្រស​ក្ខ​ណៈ​បច្ចេកទេស​រៀងរាល់ ២ (​ពីរ​) ឆ្នាំ​ម្ដង ។​
​    ​៣- រថយន្ត​ថ្មី​ធ្វើ​អាជីវកម្ម​ដឹក​អ្នកដំណើរ ដឹកទំនិញ និងរ​ថយ​ន្ដុ​បក​រណ៍​ថ្មី ដែល​ម​និទាន់​ប្រើប្រាស់ ត្រូវសុំ​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​លើក​ទី​១ ដែលមាន​សុពលភាព ២ (​ពីរ​) ឆ្នាំ ។ បន្ទាប់មក​ត្រូវធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រៀងរាល់ ១ (​មួយ​) ឆ្នាំ​ម្ដង ។​
​    ​៤- រថយន្ត​ចាស់​ធ្វើ​អាជីវកម្ម​ដឹក​អ្នកដំណើរ ដឹកទំនិញ និងរ​ថយ​ន្ដុ​បក​រណ៍​ចាស់ ដែល​បាន​ប្រើប្រាស់​រួចហើយ ត្រូវធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រៀងរាល់ ១ (​មួយ​) ឆ្នាំ​ម្ដង ។​
​    ​៥- រ៉ឺម៉ក់​ថ្មី និង​សឺ​មី​រ៉ឺម៉ក់​ដែល​មិនទាន់​ប្រើប្រាស់ ត្រូវសុំ​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ដែលមាន​សុពលភាព ២ (​ពីរ​) ឆ្នាំ ។ បន្ទាប់មក​ត្រូវធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រៀងរាល់ ១ (​មួយ​) ឆ្នាំ​ម្ដង ។​
​    ​៦- រ៉ឺម៉ក់​ថ្មី និង​សឺ​មី​រ៉ឺម៉ក់​ដែល​បាន​ប្រើប្រាស់​រួចហើយ ត្រូវធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រៀងរាល់ ១ (​មួយ​) ឆ្នាំ​ម្ដង ។​
​    ​៧- ត្រីចក្រយានយន្ត និង​ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក់ ត្រូវធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រៀងរាល់ ១ (​មួយ​) ឆ្នាំ​ម្ដង ។​
​    ​៨- គ្រប់​រ៉ឺម៉ក់​ថ្មី និង​សឺ​មី​រ៉ឺម៉ក់​ដែល​ទើបបាន​កែច្នៃ​ក្នុងប្រទេស​រួច មុននឹង​ចុះ​ប​ញ្ជើ​សុំ​បណ្ណ​សម្គាល់ និង​សុំ​ផ្លាកលេខ ត្រូវធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ជាមុនសិន ។ បន្ទាប់មក​ត្រូវធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រៀងរាល់ ១ (​មួយ​) ឆ្នាំ​ម្ដង ។​
​    ​ការកំណត់​លក្ខណៈ​បច្ចេកទេស​យានជំនិះ និង​ការត្រួត​ពិ​និ​ត្រ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​គ្រប់​ប្រភេទ ត្រូវ​កំណត់ដោយ​ប្រកាស​របស់​រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។​


ចំនួនអ្នកទស្សនា

    20496947

  • ថ្ងៃនេះ4661
  • ម្សិលមិញ12561
  • សប្តាហ៍នេះ32611
  • ខែនេះ54491
  • ឆ្នាំនេះ54491
  • សរុប20496947