មាត្រា ៥០
គ្រប់មណ្ឌលត្រួតពិនិត្រលក្ខណៈបច្ចេកទេសយានយន្ត ត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មត្រួតពិនិត្រលក្ខណៈបច្ចេកទេសយានយន្តចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ។
លក្ខខណ្ឌ និងនីតិវិធីនៃការចេញលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មត្រួតពិនិត្រ លក្ខណៈបច្ចេកទេសយានយន្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។