មាត្រា ៥៧
ការផ្ទុកទំនិញលើរថយន្ត រ៉ឹម៉ក់ ឬសឺមីរ៉ឺម៉ក់ មិនត្រូវឲ្យលើសទម្ងន់សរុបអតិបរមារបស់យាន ដែលកំណត់ដោយរោងចក្រផលិតយាន និងមិនត្រូវឲ្យលើសទម្ងន់អតិបរមាសង្កត់លើភ្លៅ និងទម្ងន់សរុបអតិបរមារបស់យាន ដែលបានអនុញ្ញាតដូចមានចែងក្នុងច្បាប់ស្ដីពីផ្លូវថ្នល់។
នៅពេលឆ្លងកាត់ស្ពាន គ្រប់អ្នកបើកបររថយន្ត រថយន្តសណ្ដោងរ៉ឺម៉ក់ ឬសឺមីរ៉ឺម៉ក់ ត្រូវគោរពតាមទម្ងន់សរុបអនុញ្ញាតអតិបរមាដែលកំណត់ក្នុងស្លាកសញ្ញដាក់តាំងនៅពីមុខស្ពាន។
ទំហំរថយន្ត និងរថយន្តសណ្ដោងរ៉ឺម៉ក់ ត្រូវកំណត់ដូចខាងក្រោម៖
• ប្រវែងទទឹងអតិបរមាមិនត្រូវលើសពី ២,៥០(ពីរក្បៀសហាសិប) ម៉ែត្រ លើកលែងតែយានយន្តុបកណ៍ដែលមិនត្រូវឲ្យលើសពី ៣(បី) ម៉ែត្រ
• ប្រវែងកម្ពស់អតិបរមាមិនត្រូវឲ្យលើសពី ៤,២០(បួនក្បៀសម្ភៃ) ម៉ែត្រ
• ប្រវែងបណ្ដោយអតិបរមានៃរថយន្តនីមួយៗមិនត្រូវឲ្យលើសពី ១២,២០(ដប់ពីរក្បៀសម្ភៃ) ម៉ែត្រ
• ប្រវែងបណ្ដោយអតិបរមានៃរថយន្តនីមួយៗ ដែលមានសណ្ដោងសឺមីរ៉ឺម៉ក់ មិនត្រូវឲ្យលើសពី ១៨(ដប់ប្រាំបី) ម៉ែត្រ
ទំហំអតិបរមារថយន្ត និងរថយន្តសណ្ដោងរ៉ឺម៉ក់ ឬសឺមីរ៉ឺម៉ក់ដែលគ្មានចែងនៅក្នុងចំណុចខាងលើនេះ ត្រូវសុំលិខិតអនុញ្ញាតពិសេសពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
បទដ្ឋានលំអិតពិសេសស្ដីពីទំហំ និងទម្ងន់យានជំនិះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។