មាត្រា ៥៩
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានតួនាទីរៀបចំគោលនយោបាយស្ដីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដឹកនាំត្រួតពិនិត្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍ និងសមាសភាពមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានអគ្គលេខាធិការដ្ឋានមួយជាសេនាធិការ ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងអនុគណៈកម្មការមួយចំនួនជាជំនួយការ។
ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកត្រូវកំណត់ដោយអនុក្រឹត្យ។