មាត្រា ៦០
មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករួមមាន៖
១- មន្ត្រីមកពីក្រសួងសាធារណការ និងដឹកជញ្ជូន
២- អង្គភាពនគរបាល ឬកងរាជអាវុធហត្ថដែលទទួកបន្ទុករៀបចំសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍មានភារកិច្ច៖
• ចាត់ចែងចរាចរណ៍ឲ្យមានសណ្ដាប់ធ្នាប់ល្អ
• តាមដាន ល្បាត និងពិនិត្យអំពើល្មើសនឹងបទប្បញ្ញត្តិចរាចរណ៍ដោយផ្ទាល់ ឬដោយឧបករណ៍បច្ចេកទេស
• ធ្វើរបាយការណ៍ស្ដីពីសភាពការណ៍សណ្ដាប់ធ្នាប់ចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើង។
ដោយឡែក អង្គភាពនគរបាលដែលទទួលបន្ទុករៀបចំសណ្ដាប់ធ្នាប់ បទល្មើសចរាចរណ៍មានភារកិច្ចបន្ថែម៖
• ពិន័យជាប្រាក់ចំពោះបទល្មើសដែលត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍
• សម្រុះសម្រួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដូចមានចែងក្នុងមាត្រា ៦៥ នៃច្បាប់នេះ
• ត្រួតពិនិត្យ និងកត់ត្រាដំណើរហេតុនៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងករណីចាំបាច់ធ្វ់ការដកហូតជាបណ្ដោះអាសន្ននូវបណ្ណបើកបរ និងឃាត់់យានជំនិះតាមមាត្រា ៦២ មាត្រា ៦៦ និងមាត្រា ៦៧ នៃច្បាប់នេះ។
• រៀបចំ និងបញ្ជូនកំណត់ហេតុព្រមទាំងវត្ថុតាងទៅអយ្យការអមសាលាដំបូង ក្នុងករណីកំណត់ដោយច្បាប់នេះ។