មាត្រា ៦២
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុក ក្នុងរយៈពេលមិនលើសពី ៧(ប្រាំពីរ) ថ្ងៃ និងដកពិន្ទុដូចមានចែងក្នុងមានត្រា ៤៣ នៃច្បាប់នេះ ចំពោះបទល្មើសណាមួយដូចខាងក្រោម៖
១- បើកបរខុសទិសចរាចរណ៍ ឬបើកបរតាមទិសចរាចរណ៍ដែលមានដាក់សញ្ញាហាមឃាត់។
២- បើកបរដោយល្បឿនចាប់ពី ៤០(សែសិប) គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ ពីល្បឿន ដែលបានកំពត់ក្នុងច្បាប់នេះ។
៣- មិនគោរពសិទ្ធិអាទិភាព។
៤- មិនគោរពស្លាកសញ្ញាឈប់ ឬភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ឬពណ៌ក្រហមភ្លឹបភ្លែតៗ។
៥- បើកបរយានដែលមានកងច្រវាក់ដែកផ្ទាល់នៅលើផ្លូវថ្នល់កៅស៊ូ។
មន្ត្រីនគរបាលចរាចរណ៍មិនត្រូវដកហូតបណ្ណបើកបរ និងឯកសារផ្សេងៗរបស់យានយន្តក្នុងករណីពុំចែងក្នុងច្បាប់នេះទេ។