មាត្រា ៦៣
ក្នុងករណីមានគ្រោះថ្នាក់ចរចរណ៍អាស្រ័យទៅតាមករណីនីមួយៗនោះ ការឃាត់យានជំនិះ ការឃាត់ខ្លួនអ្នកបើកបរដើម្បីសាកសួរព័ត៌មាន និងការធ្វើកំណត់ហេតុជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍ផ្លូវគោកនៅកន្លែងកើតហេតុ។ ក្នុងករណីដែលអ្នកបើកបរស្ថិតនៅក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬគ្រឿងញៀន មន្ត្រីនគរបាលយុត្ដិធម៌ផ្នែកចរាចរណ៍ ឬមន្ទីរពេទ្យត្រូវត្រួតពិនិត្យ និងចេញលិខិតបញ្ជក់អត្រាជាតិអាល់កុល ឬសារធាតុញៀនដើម្បីភ្ជាប់ជាមួយកំណត់ហេយុគ្រោះថ្នាក់ចរាចរណ៍ទៅអយ្យការអមសាលាដំបូង។