មាត្រា ៦៥
បទល្មើសចរាចរណ៍ដែលត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ ជាសមត្ថកិច្ចរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក អាចសម្រុះសម្រួលក្នុងករណីមានគ្រោះថ្នាក់ដែលបណ្ដាលឲ្យសងតែសំណងខូចខាត។ ប្រសិនបើការសម្រុះសម្រួលមិនបានសម្រេច មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកត្រូវធ្វើកំណត់ហេតុ កត់ត្រាស្លាកស្នាមផ្សេងៗ ហើយក្នុងករណីចាំបាច់ដើម្បីធានាការពារផលប្រយោជន៍តាមផ្លូវច្បាប់របស់ភាគី មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកអាចរក្សាទុកយានយន្តជាបណ្ដោះអាសន្នមិនឲ្យលើសពីមួយសប្ដាហ៍។