មាត្រា ៦៧
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិស្ទូចយានជំនិះដែលចតធ្វើឲ្យរំខាន ឬអាចនាំឲ្យមានគ្រោះថ្នាក់ដល់យានដទៃ យលទៅរក្សាទុកនៅអង្គភាពនគរបាលចរាចរណ៍ផ្លូវគោក ក្នុងករណីដែលម្ចាស់យានជំនិះមិនព្រមទទួលការពិន័យ ឬគ្មានអវត្តមាន។
ការស្ទូចយានជំនិះយកទៅរក្សាទុកនៅអង្គភាពនគរបាលចរាចរណ៍ផ្លូវគោក ក៏ត្រូវអនុវត្តផងដែរចំពោះយានជំនិះពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ដែលេពុំអាចដោះស្រាយបាន។
ម្ចាស់យានជំនិះត្រូវទទួលខុលត្រូវបង់សោហ៊ុយថ្លៃស្ទូច និងថ្លៃរក្សាទុកបន្ថែមលើប្រាក់ពិន័យ។
សោហ៊ុយថ្លៃស្ទូច និងថ្លៃរក្សាទុក ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។