មាត្រា ៦៩
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលមានសមត្ថកិច្ចផាកពិន័យបទល្មើសចរាចរណ៍ ត្រូវចេញបង្កាន់ដៃផាកពិន័យដែលមានគល់បញ្ជីត្រឹមត្រូវ។ ទម្រង់បែបបទនៃបង្កាន់ដៃផាកពិន័យ និងការគ្រប់គ្រងប្រាក់ចំណូលដែលបានមកពីការផាកពិន័យ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។