មាត្រា ៧០
បុគ្គលដែលមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់មន្ត្រីអនុវត្តច្បាប់ដូចមានចែងក្នុងមាត្រា ៦០ នៃច្បាប់នេះ មានសិទ្ធិប្ដឹងតវ៉ាទៅប្រធានអង្គភាពដែលគ្រប់គ្រងផ្ទាល់ពីមន្ត្រីនោះ។ ប្រធានអង្គភាពត្រូវសម្រេចលើបណ្ដឹងតវ៉ា ១៥(ដប់ប្រាំ) ថ្ងៃ យ៉ាងយូរគិតពីថ្ងៃទទួលបណ្ដឹង។ បុគ្គលដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ប្រធានអង្គភាពខាងលើ មានសិទ្ធិប្ដឹងទៅតុលាការតាមនីតិវិធី។