មាត្រា ៧៤
មន្ត្រីនគរបាលចរចរណ៍ផ្លូវគោកណា ដែលនៅក្នុងក្របខ័ណ្ឌមុខងារ ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដែលបានដកហូតយកបណ្ណបើកបរ ផ្លាកលេខ បណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះដោយបំពានច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ទនាគារពី ៦ (ប្រាំមួយ) ថ្ងៃ ទៅ ១(មួយ) ខែ និងពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន) រៀល ទៅ ៨០០០០០(ប្រាំបីសែន) រៀល។
ក្នុងករណីដែលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ធ្វើឲ្យមានការខូចខាត ឬបាត់បង់ផ្នែកណាមួយនៃយានជំនិះដែលបានឃាត់ទុក អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ឬបាត់បង់នោះ។