មាត្រា ៧៦
ជនណាបើកបរយានយន្តមនិព្រមបញ្ឈប់យានយន្តតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើទេស្តពិនិត្យជាតិអាល់កុល ឬសារធាតុញៀន ត្រូវពន្ធនាគារពី ៦(ប្រាំមួយ) ថ្ងៃ ទៅ ១(មួយ) ខែ និងពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន) រៀល ទៅ ៨០០ ០០០(ប្រាំបីសែន) រៀល។
ត្រូវផ្ដន្ទាទោសដូចកថាខណ្ឌទី១ ខាងលើ ចំពោះអ្នកបើកបរណាដែលមិនព្រមឲ្យធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់យាន ឬធ្វើតេស្តពិនិត្យជាត់អាល់កុល ឬសារធាតុញៀន។