ភ្នំពេញ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីការពង្រឹងវិធានការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ សំដៅធ្វើឲ្យសភាពការណ៍ សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់សាធារណៈ មានការវិវត្តន៍ប្រែប្រួលថ្មី ជាពិសេសកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា «ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ តទៅ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក និងបើកយុទ្ធនាការត្រួតពិនិត្យព្រមៗគ្នា នៅគ្រប់ទីកន្លែងទូទាំងប្រទេស មានជាអាទិ៍ តាមគោលដៅដើមទី ចំណតយានយន្ត កំពង់ផែ ផែស្ងួត កំពង់ចម្លង ស្ថានីយ៍ជញ្ជីង សាលារៀនបើកបរ យានដ្ឋានជួសជុលកែច្នៃ... និងតាមដងផ្លូវនានា ធ្វើការផាកពិន័យយ៉ាងម៉ឺងម៉ាត់... ចំពោះករណីបើកបរដោយគ្មានប័ណ្ណបើកបរ បើកបរលើសល្បឿនកំណត់ មិនគោរពផ្លាកសញ្ញាចរាចរណ៍ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង មិនពាក់មួក ខ្សែក្រវ៉ាត់ ការផ្ទុកទំនិញសំពីងសំពោង យានយន្តមិនគ្រប់លក្ខណៈបច្ចេកទេស...សូមអានលិខិត