មាត្រា ៨១
ជនណាបើកបរមិនគោរពសញ្ញាបញ្ជារបស់មន្ត្រីមានសមត្ថកិច្ចការពារក្បូនដំណើរគណៈប្រតិភូ ឬថ្នាក់ដឹកនាំជាន់ខ្ពស់បង្កការខូចខាតដល់យានយន្តរបស់ក្បូន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ខែ ទៅ ៦(ប្រាំមួយ)ខែ និងពិន័យជាប្រាក់ពី ៨០០,០០០(ប្រាំបីសែន) រៀល ទៅ ៤,០០០,០០០(បួនលាន) រៀល។