មាត្រា ៨៤
នីតិបុគ្គលអាចត្រូវប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា ៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌចំពោះបទល្មើសដែលមានចែងក្នុងមាត្រា ៨៣ នៃច្បាប់នេះ។
នីតិបុគ្គលត្រូវផ្ដន្ទាទោសជាប្រាក់ពី ៥០០០ ០០០ (ប្រាំលាន) រៀល ទៅ ២០ ០០០ ០០០ (ម្ភៃលាន) រៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើនដូចតទៅនេះ ៖
១- ការរំលាយតាមបែបបទកំណត់ដោយមាត្រា ១៧០ (ការរំលាយនិងការជម្រះបញ្ជីនៃនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ។
២- ការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ តាមបែបបទកំណត់ដោយមាត្រា ១៧១ (ការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ) នៃក្រមព្រហ្មទណ្ឌ ។
៣- ការហាមឃាត់ចំពោះការធ្វើសកម្មភាពណាមួយ ឬច្រើនតាមបែបបទកំណត់ដោយមាត្រា ១៧២ (ការហាមឃាត់ចំពោះការធ្វើសកម្មភាព) នៃក្រមព្រហ្មទណ្ឌ ។
៤- ការបិទគ្រឹះស្ថានដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសតាមបែបបទកំណត់ដោយមាត្រា ១៧៦ (ការបិទគ្រឹះស្ថាន) នៃក្រមព្រហ្មទណ្ឌ ។
៥- ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានដែលបើកចំហដល់សាធារណជន ឬដែលប្រើប្រាស់ដល់សាធារណជន តាមបែបបទកំណត់ដោយមាត្រា ១៧៧ (ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថាន) នៃក្រមព្រហ្មទណ្ឌ ។
៦- ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស តាមបែបបទកំណត់ដោយមាត្រា ១៨០ (ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទា) នៃក្រមព្រហ្មទណ្ឌ ។
៧- ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោសនៅក្នុងសារព័ត៌មានសរសេរ ឬការផ្សាយតាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ តាមបែបបទកំណត់ដោយមាត្រា ១៨១ (ការផ្សាយសេចក្ដីសម្រេចតាមមធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ជាអាទិ៍) នៃក្រមព្រហ្មទណ្ឌ ។