មាត្រា ៨៨
រាល់លិខិតបទដ្ឋានគតិយុគ្តដែលបានបង្កើតឡើងដើម្បីអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដែលបានប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០២០៧/២០០៧ ចុះថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០០៧ ត្រូវនៅមានអនុភាពអនុវត្តទៅទៀតរហួតមានអត្ថបទថ្មីមកកែប្រែ ឬលុបចោលលើកលែងតែបទប្បញ្ញត្តិដែលផ្ទុយនឹងស្មារតីនៃច្បាប់នេះ ។