មាត្រា ៨៩
អ្នកកាន់បណ្ណបើកបរដែលត្រឹមត្រូវតាមបទប្បញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោក ដែលបានប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០២០៧/២០០៧ ចុះថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០០៧ អាចបន្តប្រើប្រាស់រហួតអស់សុពលភាព ។
អ្នកកាន់បណ្ណបើកបរដែលមិនត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបានប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០២០៧/២០០៧ ចុះថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០០៧ ត្រូវបំពេញបែបបទសុំប្ដូរបណ្ណបើកបរឲ្យបានចប់សព្វគ្រប់ក្នុងរយៈពេល ១ (មួយ) ឆ្នាំ បន្ទាប់ពីច្បាប់នេះចូលជាធរមាននៅទូទាំងប្រទេស ។