មាត្រា ៩០
នៅក្រៅទីប្រជុំជនអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់តាមរថយន្តដែលមានចំណុះលើសពី ៩ (ប្រាំបួន) នាក់ ដោយគិតទាំងអ្នកបើកបរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព និងបទប្បញ្ញត្តិដែលមានចែងក្នុងកថាខណ្ឌទី ២ មាត្រា ៧ និងចំណុចទី១១ និងទី១២ មាត្រា ៨ នៃច្បាប់នេះ ត្រូវចាប់អនុវត្តក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំ បន្ទាប់ពីច្បាប់នេះចូលជាធរមាននៅទូទាំងប្រទេស ។