ភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានថ្លែងថា នាពេលនេះ ក្រសួងកំពុងធ្វើការសិក្សាលើបញ្ហាបច្ចេកទេស និងដកពិសោធន៍ទៅលើបណ្តាប្រទេសមួយចំនួន ដើម្បីសំដៅធ្វើយ៉ាងណាបង្កើតតុលាការការងារមួយនៅកម្ពុជាឲ្យក្លាយជា តុលាការដ៏ល្អ សម្រាប់ដាក់ប្រើប្រាស់នាថ្ងៃខាងមុខ។
ឯកឧត្តមបានថ្លែងបែបនេះ ក្រោយពីលោកបានចូលរួម សមាជនៃសហភាពសហព័ន្ធសហជីពជាតិកម្ពុជា អាណត្តិទី៥ ដែលបានរៀបចំឡើងនៅក្នុងភោជនីយដ្ឋានទន្លេបាសាក់២ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា គម្រោងបង្កើតតុលាកាការងារនេះ ត្រូវបានក្រសួងធ្វើការសិក្សាស្រាវជ្រាវតាំងតែពីឆ្នាំ២០១៣មកហើយ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឲ្យតុលាការមួយនេះ ចេញជារូបរាងនៅឆ្នាំ២០១៧ខាងមុខ៕
ប្រភព ៖ rasmeinews.com