ក្រសួងយុត្តិធម៌ គ្រោង​ចុះ MOU ជាមួយ ACU ចូលរួម​សង្កេតការណ៍​ការប្រឡង​សិស្ស​ចៅក្រម​ជំនា​ន់ទី​៧

04-January-2016 | ដោយ មួយឡា

​ភ្នំពេញ​៖ ក្រសួងយុត្តិធម៌​គ្រោង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដើម្បី​ចូលរួម​សង្កេតការណ៍​ការប្រឡង សិស្ស​ចៅក្រម​ជំនា​ន់ទី​៧​ដែល​ត្រូវបាន​ពន្យារពេល​កាលពីពេល​កន្លងទៅ ប្រយោជន៍​ដើម្បី​ធ្វើឱ្យមាន​តម្លាភាព​នៃ​ការប្រឡង ។​

ឯកឧត្តម អង្គ វង្ស​វ​ឌ្ឈ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅ​សម្រេច​ពន្យារពេល​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី ៧​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ។ ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ សម្រេច​បញ្ជូន​ក្រុមការងារ​របស់​ក្រសួងយុត្តិធម៌​ដើម្បី​ធ្វើការ ពិនិត្យឡើងវិញ នូវ​បែបបទ​និង នីតិវិធី​
​នៃ​ការប្រឡងប្រជែង​ក្នុង​គោលបំណង​ធ្វើឱ្យ​កាន់តែ​មាន​តម្លាភាព និង ភាពត្រឹមត្រូវ​យុត្តិធម៌ ។​

​ពាក់ព័ន្ធ​ករណីនេះ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ថ្លែង​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ថា រហូតមកទល់​ពេលនេះ លទ្ធផល​នៃ​ការ​​បញ្ជូន​ក្រុមការងារ​ពិនិត្យឡើងវិញ​នូវ បែបបទ​និង​នីតិវិធី​នៃ​ការប្រឡងប្រជែង​ពុំទាន់​មាន​លទ្ធផល​នៅឡើយ​ទេ​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា​ក្រសួងយុត្តិធម៌​គ្រោង​ចុះ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី ចូលរួម​សង្កេតការណ៍​ការប្រឡង​សិស្ស​ចៅក្រម​ជំនា​ន់ទី​៧ ឱ្យ​កាន់​តែមាន​តម្លាភាព ។ លោក​បញ្ជាក់ថា ការចុះ MOU នេះ គ្រោង​នឹងធ្វើ​នាពេល​ឆាប់ៗ​ខាងមុខនេះ​ព្រោះ​ដោយសារ​មួយរយៈ​ពេល​ចុងក្រោយ ក្រសួងយុត្តិធម៌​មានការ​មមាញឹក ការប្រជុំ​ពង្រឹង​បញ្ហា​សន្តិសុខ និង ការអនុវត្ត​ច្បាប់​របស់​ស្ថាប័ន​តុលាការ ៕



​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅ​សម្រេច​ពន្យារពេល​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី ៧​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ក្រោយពី​ប្រឆាំង​អំពើពុករលួយ​របស់ឯកឧត្តម ​ឱម យិនទៀង និយាយថា​ACU​នឹងមិន​ចូលរួម​សង្កេតការណ៍ ដោយសារ​គ្មាន​កិច្ចសហការ



​ប្រភព​៖ rasmeinews

ចំនួនអ្នកទស្សនា

    20498907

  • ថ្ងៃនេះ6621
  • ម្សិលមិញ12561
  • សប្តាហ៍នេះ34571
  • ខែនេះ56451
  • ឆ្នាំនេះ56451
  • សរុប20498907