មាត្រា៤
វាសព្ទដែលប្រើប្រាស់ក្នុងច្បាប់នេះ មាននិយមន័យដូចខាងក្រោម ៖
-ផ្លូវថ្នល់ ហៅថាផ្លូវ សំដៅដល់ទំហំទាំងមូលរូមមានតូផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ ឬចិញ្ចើមផ្លូវ ស្ពាន ស្ពានអាកាស ស្ពានរំលង ផ្លូវរូង និងកំពង់ចំលងតភ្ជាប់ផ្លូវថ្នល់
-ផ្លូវជាតិ សំដៅដល់ផ្លូវដែលមានចរាចរណ៍ច្រើន ៖
ក-ផ្លូវភ្ជាប់ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងនៃខេត្តនីមួយៗនៅទូទាំប្រទេស ។
ខ-ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តនីមូយៗ ឆ្ពោះទៅកាន់ក្រុងនៃខេត្តមួយទៀត ។
គ-ផ្លូវភ្ជាប់ចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ផ្លូវជាតិ ។
ឃ-ផ្លូវបែកចេញពីផ្លូជាតិ ឆ្ពោះទៅកាន់ក្រុងនៃខេត្តនីមួយ ។
ង-ផ្លូវបែកចេញពីផ្លូវជាតិ ឬផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តនីមួយឆ្ពោះទៅកាន់តំបន់សំខាន់ៗ ដូចជាកំពង់ផែ ស្ថានរថភ្លើង អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស រមណីដ្ឋាន ទេសចរណ៍ ច្រកទ្វាព្រំដែន តំបនមានសក្តា នុពលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ។
ច-ផ្លូវសំខាន់របស់ជាតិ មានចរាចរណ៍ច្រើនដែលកំណត់ដោយរាជរដ្ឋាភិបាលតាមសំណើរបស់ក្រសួងសា ធារណការ និងដឹកជញ្ជួន ។
-ផ្លូវខេត្ត សំដៅដល់ផ្លូវដែលមានចរាចរណ៍មធ្យម ៖
ក-ផ្លូវភ្ជាប់ចេញពីក្រុងខេត្តមួយ ឆ្ពោះទៅកាន់ទីរួមស្រុក ខណ្ឌ ។
ខ-ផ្លូវបែកចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ផ្លូវខេត្ត ។
គ-ផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវក្រុង ឆ្ពោះទៅកាន់ទីរួមស្រុក ខណ្ឌ ។
ឃ-ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយ ឆ្ពោះទៅកាន់ផ្លូវខេត្ត ។
ង-ផ្លូវបែកចេញពីផ្លូវខេត្ត ឆ្ពោះទៅកាន់ផ្លូវខេត្ត ។
ច-ផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវទីប្រជុំជននានាក្នុងខេត្តទៅកាន់តំបន់សំខាន់ៗ ដូចជាកំពង់ផែ ស្ថានីរថភ្លើង អានកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពីសេស រមណីយដ្ឋានទេសចរណ៍ ច្រកទ្វារព្រំដែនទ្វេភាគី តំបនមានសក្តានុពល សេដ្ឋកិច្ចមធ្យមផ្សេងៗទៀត ។
-ផ្លូវជនបទ សំដៅដល់ ៖
ក-ផ្លូវដែលភ្ជាប់ពីផ្លូវជាតិ ផ្លូវខេត្ត ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ ទីប្រជុំជនឃុំ សង្កាត់ និងភូមិ ។
ខ-ផ្លូវដែលភ្ជាប់ពីក្រុង ទីរួមស្រុក ខណ្ឌ ទៅទីប្រជុំជនឃុំ សង្កាត់ ។
ឃ-ផ្លូវដែលភ្ជាប់ពីទីប្រជុំជនឃុំ សង្កាត់ ទៅទីប្រជុំជនឃុំ សង្កាត់ ។
ង-ផ្លូវដែលភ្ជាប់ពីទីប្រជុំជនឃុំ សង្កាត់ ទៅភូមិ ។
ច-ផ្លូវដែលភ្ជាប់ភូមិទៅភូមិ ។
ឆ-ផ្លូវក្នុងភូមិ ។
-ផ្លូវល្បឿនលឿន សំដៅដល់ផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារចែកទ្រូងផ្លូវជាពីរចំណែកខុសគ្នា ឬចែកជាគន្លងផ្លូវគ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬត្រូវមានផ្លូវប្រសព្វតិចបំផុតក្នុងករណីចាំបាច់ និងបំពាក់គ្រប់ គ្រាន់នូវបរិក្ខារផ្លូវថ្នល់ដើម្បីធានានូវលំហូរចរាចរណ៍អត់ឈប់ សុវត្ថិភា និងដើម្បីបន្ថយពេលវាលាធ្វើដំណើរ និង មានកន្លែងកំណត់សម្រាប់ឲ្យយានយន្តចេញ និងចូលផ្លូវល្បឿនលឿន
-បរិក្ខារផ្លូវថ្នល់ សំដៅដល់ទីចំណត់ ទីសំចត ភ្លើងសញ្ញា ផ្លាកសញ្ញាកំណត់ល្បឿន ផ្លាកសញ្ញាបង្ហាញផ្លូវ សញ្ញាចន្លោះគម្លាត គំនូសសញ្ញា ឬរបាំង ឬបរិក្ខារបែកចំណែកផ្លូវផ្លូវរង្វង់មូល ខឿនបែងចែកទិសចរាចរណ៍ ថ្មចិញ្ចើមផ្លូវ ជញ្ជាំង របងការពារ បង្គោលគីឡូម៉ែត្រ បង្គោលសញ្ញាកំណត់ព្រំ ព្រមទាំផ្លាកសញ្ញា និងឧបករណ៍បំពាក់ ផ្សេងទៀតនៅតាមបណ្តោយផ្លូវថ្នល់
-ទ្រូងផ្លូវ សំដៅដល់ចំណែកនៃផ្លូវទុកសម្រាប់ឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍
-ជាយផ្លូវ សំដៅដល់ផ្នែកសងខាងនៃទ្រូងផ្លូងនៅក្រៅទីប្រជុំជន ដែលយានជំនិះអាចចតនៅទីនោះបានក្នុង ករណីចាំបាច់
-ចិញ្ចើមផ្លូវ សំដៅដល់ផ្នែកសងខាងនៃទ្រូងផ្លូងនៅក្នុងទីប្រជុំជន ដែលរៀបចំទុកសម្រាប់ ថ្មើរជើងធ្វើដំណើរ ដាំដើមឈើ និងបង្កប់បរិក្ខារបម្រើផលប្រយោជន៍សេវាសាធារណៈ
-គន្លងផ្លូវ សំដៅដល់ចំណែកមួយនៃទ្រូងផ្លូង ខណ្ឌដោយគំនូស ឬបរិក្ខារបែងចំណែកផ្លូវ តាមបណ្តោយទ្រូង ផ្លូវ ដែលមានទទឹងគ្រប់គ្រាន់ អាចឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ បានមួយជួរ
-ទីប្រជុំជន សំដៅដល់ទីកន្លែងដែលមានអាគារ ឬគេហដ្ឋានសង់ជិតៗគ្នា ហើយផ្លូវចេញឬចូលនៅទីនោះ មានដាក់ ផ្លាកសញ្ញាប្រាប់ទីប្រជុំជន ឈ្មោះទីប្រជុំជនសម្គាល់ការចូលឬឈ្មោះទីប្រជុំដែលមានគំនូសបន្ទាត់ទ្រូង ពណ៌ក្រហមសម្គាល់ការចេញពីទីប្រជុំជន តាមដងផ្លូវ និងមានមនុស្សធ្វើចរាចរណ៍ឆ្លងកាត់ទៅមកច្រើន
-កន្លែងផ្លូវប្រសព្វ ឬផ្លូវប្រសព្វ សំដៅដល់កន្លែងផ្លូវប្រសព្វនៃផ្លូវពី ឬច្រើន ដែលមានផ្ទៃតែមួយ និងមិនកំ ណត់មុំនៃអក្សរបស់ទ្រូងឡើយ ។ ផ្លូវប្រសព្វមានរាងជា +,X,T,Y ឬរង្វង់មួលជាដើម
-រង្វង់មូល សំដៅដល់កន្លែង ផ្លូវប្រសព្វដែលនៅចំកណ្តាលមានខឿនជារង្វង់មួល មានផ្លាកសញ្ញាបង្ហាញ ទិសចរាចារណ៍ និងមានទ្រូងផ្លូវឯកទិសព័ទ្ធជុំវិញដោយសញ្ញាព្រូញប្រាប់ទិសចរាចរណ៍
-ច្រកចេញចូលផ្ទះឯកជន សំដៅដល់ច្រកផ្លូវចេញចូលផ្ទះដែលមានផ្ទៃរាបស្មើរភ្ជាប់ជាមួយផ្លូវសាធារណៈ និងមិនមែនជាចិញ្ចើមផ្លូវ
-ឈប់ សំដៅដល់ការនៅស្ងៀមនៃយានជំនិះលើទ្រូងផ្លូវមួយរយៈពេលខ្លី ដែលមានអ្នកបើកបរស្ថិតនៅជាប់ និងចង្កូត ឬក្បែរយានជំនិះខ្លួន ដើម្បីឲ្យអ្នកដំណើរ ឬយានជំនិះដទៃទៀតឆ្លងកាត់ ឬដើម្បីអែកខាងដើម្បីដាក់ទំនិញ
ឬអ្នកដំណើរឡើងចុះ
-ចត សំដៅដល់ការទុកឲ្យយានជំនិះ នៅស្ងៀមរយៈពេលយូរ ឬឆាប់ដែលអ្នកបើកបរអាចដើរចោលយាន ជំនិះរបស់ខ្លួនបាន
-អ្នកបើកបរ សំដៅដល់អ្នកបញ្ជាយានជំនិះគិតទាំអ្នកជិះសត្វអ្នកដឹកសត្វ និងបរសត្វនៅលើផ្លូវ
-មូកសុវត្ថិភាព សំដៅដល់មួលសិវត្ថិភាពតាមស្តង់ដាជាតិដែលទទួលស្គាល់ដោយស្ថាប័នមានសត្ថកិច្ច សម្រាប់ពាក់នៅពេលធ្វើដំណើរតាមទោចក្រយានយន្ត ឬត្រីចក្រយានយន្តក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃ ការរងរបួសក្បាលនៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង
-ឧបករណ៍បច្ចេកទេស សំដៅដល់ឧបករណ៍សម្រាប់ត្រួតពិនិត្យល្បឿន ឬជាតិអាកុល ឬសារាធាតញៀន ឬឧបករណ៍ប្រមូលរូបភាព និងព៌មានជាអាទិ៍
-ឧបករណ៍សញ្ញា សំដៅដល់ឧបករណ៍ប្រើប្រាស់ដោយភ្នាក់ងារចរាចរណ៍សម្រាប់ផ្តល់ជាសញ្ញាក្នុងការ បញ្ជាឲ្យឈប់ ។ ឧបករណ៍សញ្ញានេះបញ្ចេញភ្លើងពណ៌ក្រហមនៅពេលងងឹត
-យានជំនិះ ឬយាន សំដៅដល់យានសំរាប់ដឹកមនុស្ស ឬទំនិញនៅលើផ្លូវ ឬសម្រាប់សណ្តោង ឬត្រូវគេ សណ្តោងទោះមាន ឬគ្មានម៉ាស៊ីន
-រថយន្តដឹកជញ្ជួនអ្នកដំណើរធុនតូច សំដៅដល់រថយន្តដឹកអ្នកដំណើរមានចំណុះចាប់ពី១០(ដប់)នាក់ ដល់២០(ម្ភៃ)នាក់ ដោយគិតទាំងអ្នកបើកបរ
-រថយន្តដឹកជញ្ជួនអ្នកដំណើរធុនធំ សំដៅដល់រថយន្តដឹកអ្នកដំណើរមានចំណុះលើពី២០(ម្ភៃ)នាក់ ដោយ គិតទាំអ្នកបើកបរ
-យានយន្ត សំដៅយានយន្តគ្រប់ប្រភេទដែលធ្វើចរាចរណ៍ដោយម៉ាស៊ីននៅលើផ្លូវថ្នល់
-រថយន្តគ្រួសារ សំដៅដល់រថយន្តដែលមានផ្ទុបមនុស្សមិនពី៩ (ប្រាំបួន)នាក់ដោយគិតទាំអ្នកបើកបរ ។ រថយន្តប្រភេទនេះអាចត្រូវបានប្រើប្រាស់ជាលក្ខណៈគ្រួសារ
-រថយន្តធុនស្រាល សំដៅដល់រថយន្តដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥(បីក្បៀសប្រាំ)តោន
-រថយន្តធុនធ្ងន់ សំដៅដល់រថយន្តដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥(បីក្បៀសប្រាំ)តោនឡើងទៅ
-រថយន្តក្រុង សំដៅដល់រថយន្តដឹកជញ្ជូនអ្នកដំណើរធុនធំដែលបម្រើរសេវាដឹកជញ្ជូនសាធារណៈលើ កំណាត់ផ្លូវមានកំណត់ក្នុងរាជធានី ឬក្រុង និងយកកម្រៃ
-យានយន្តកសិកម្មកែច្នៃ សំដៅដល់យានយន្តុបករណ៍កែច្នៃសម្រាប់បំរើការងារកសិកម្ម ដូនជាយានយន្ត
ច្រូតស្រូវ យានយន្តបោកបែនស្រូវ និងយាយន្តកិនស្រូវជាអាទិ៍
-យានយន្តុបករណ៍ សំដៅដល់យានយន្តពិសេសដែលមានឧបករណ៍ គ្រឿងចក្របំពាក់បន្ថែមគ្មានផ្ទុប មនុស្ស ឬគ្មានផ្ទុបទំនិញនៅក្រៅកាប៊ីន ដូចជារថយន្តលាយស៊ីម៉ងត៍ ឬរថសម្រាប់បម្រើការងារសាងសង់ផ្លូវ ស្ពានជាអាទិ៍
-រថយន្តធ្វើអាជីវកម្មដឹងជញ្ជូនទំនិញ និងអ្នកដំណើរ សំដៅដល់រថយន្តធ្វើអាជីវកម្មដឹកជញ្ជូនទំនិញរបស់ អ្នកដទៃ ឬផ្ទាល់ខ្លួន និងដឹកជញ្ជូនអ្នកដំណើរ
-អ្នកប្រើប្រាស់ផ្លូវ សំដៅដល់អ្នកបើកបរ និងថ្មើរជើងដែលធ្វើដំណើរនៅលើផ្លូវ
-ទម្ងន់ទទេរបស់យាន សំដៅដល់ទម្ងន់របស់យានដែលគ្មានមនុស្ស ឬគ្មានទំនិញ ប៉ុន្តែមានប្រេងឥន្ទនៈ សម្រាប់ផ្តល់ឲ្យយាន មានឧបករណ៍ជួសជុល និងកង់បម្រុង
-ទម្ងន់ផ្ទុកអតិបរមារបស់យាន សំដៅដល់ផលបូកទម្ងន់ផ្ទុករបស់មនុស្ស និងទម្ងន់ផ្ទុកទំនិញដែលកំណត់ ដោយរោចក្រផលិតយាន
-ទម្ងន់សរុបអតិបរមារបស់យាន សំដៅដល់ផលបូកសរុបទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកអតិបរ មារបស់យាន ។ ប្រសិនបើយានមានសណ្តោង ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុបអតិបរ មារបស់យាននីមួយៗ
-ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន សំដៅដល់ផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុក មនុស្ស និងទម្ងន់ផ្ទុកទំនិញអនុញ្ញាត ។ ប្រសិនបើមានយានសណ្តោងទម្ងន់សរុបអនុញ្ញាតអតិបរិមារបស់យាន គី ជាផលបូកនៃទម្ងន់សរុបអតិបរិមារបស់យាននីមួយៗ
-ទម្ងន់សរុបជាក់ស្តែនរបស់យាន សំដៅដល់ផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញជាក់ស្តែង
-ទំនិញ សំដៅដល់សម្ភារៈ វត្ថុ ដី ថ្ម ក្រួស ខ្សាច់ ប្រេងឥន្ធនៈ សត្វ និងវត្ថុផ្សេងៗទៀតដែលដឹកជញ្ជូនតាម យានតាមយានជំនិះ
-រ៉ឺម៉ក សំដៅដល់យានសម្រាប់ថ្ពក់ជាមួយរថយន្ត ឬយានជំនិះផ្សេងទៀត
-សឹមីរ៉ឺម៉ក សំដៅដល់យានសម្រាប់ថ្ពក់ជាប់នឹងក្បាលរថយន្តសណ្តោង ។