មាត្រា ៥
សញ្ញាចរាចរណ៍ផ្លូវគោករួមមានផ្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា ចរាចរណ៍នៅលើផ្លូវ សញ្ញាបញ្ជាក់របស់ភ្នាក់ងារចរាចរណ៍ និងសញ្ញាផ្សេងៗទៀត ។
ផ្លាកសញ្ញាចរាចរណ៍ភ្លើងសញ្ញាចរាចរណ៍ និងគំនូសចរាចរណ៍នៅលើផ្លូវ ត្រូររៀចំជាប្រព័ទ្ធទាក់ទងស៊ី ចង្វាក់គ្នាជាហូរហែនៅកន្លែងមានសារប្រយោជន៍ ដែលធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវងាយស្រួលមើលឃើញ ។
សញ្ញាគ្រោះថ្នាក់នៅតាមដងផ្លូវដែលមានលក្ខណៈមិនអចិន្ត្រៃយ៍ ត្រូវដាក់ក្នុងចម្ងាយសមស្របល្មមគ្រប់ គ្រាន់តាមប្រភេទផ្លូវ ចំណាក់ថ្នាក់ផ្លូវ ដែលអាចធ្វើឲ្យអ្នកបើបរមានស្មារតីប្រុងប្រយ័ត្នជាមុន ។
ហាមបិទក្រដាស ឬរបស់ផ្សេងៗទៀត ឬគូសវាសនៅលើផ្លាកសញ្ញា ឬប្រើប្រាស់ទម្រង់សញ្ញា ឬនៅលើ សម្ភារៈអ្វីផ្សេងៗទៀតដែលប្រើប្រាស់សំរាប់សញ្ញាចរាចរណ៍ ដែលជាហេតុធ្វើឲ្យអ្នកបើកបរមិនអានមើលឃើញ សញ្ញាចរាចរណ៍ច្បាស់ល្អ ឬយល់ខ្លឹមសារសញ្ញាចរាចរណ៍មិនបានត្រឹមត្រូវ ឬធ្វើឲ្យអ្នកបើកបរចចាំងភ្នែក ។
រូបភាពនិងខ្លឹងសារស្តីពីសញ្ញាចរាចរណ៍ផ្លូវគោក ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីករសួងសាធារណៈ ការនិងដឹកជញ្ជូន ។