មាត្រា ៧.
ការបើកបរយានជំនិះគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ស្តាំជានិច្ច ។ គ្រប់យានជំនិះដែល
មានចលនានៅលើផ្លូវថ្នល់ ត្រូវតែមានអ្នកបើបរ ។
រថយន្តដឹកទំនិញដែលមានទម្ងន់សរុបលើសពី ១៦ (ដប់ប្រាំមួយ) តោន ឬរថយន្តដឹកអ្នកដំណើរដែលផ្ទុក អ្នក ដំណើរចាប់ពី ៣៥ (សាមសិបប្រាំ)នាក់ឡើងត្រូវមានអ្នកបើកបរ ១ (មួយ) នាក់ និងជំនួយការបើកបរ ១ (មួយ) នាក់ ដែលកាន់បណ្ណបើកបរត្រឹមត្រូវតាមប្រភេទរថយន្តអមជាមួយស្របតាមប្រភេទផ្លូវ ចម្ងាយផ្លូវ និងពេលវាលាធ្វើ ដំណើរ ។