មាត្រា ៨
គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវអនុវត្តវិធានការដូចខាងក្រោម ៖
១-អ្នកបើកបរយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៤៩ (សែសិបប្រាំបួន) សង់ទីម៉ែត្រគូបឡើងទៅ ត្រូវមានបណ្ណបើកបរតាមប្រភេទរថយន្ត ។
២-នៅពេលបើកបរយានជំនិះ អ្នកបើបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចហើយស្ថិតក្នុងស្ថាន ភាពដែលអាចធ្វើសកម្មភាពបើកបរយ៉ាងស្រួល និងឆាប់រហ័ស ជាពិសេស លទ្ធភាពនៃការធ្វើចលនាមិនត្រូវឲ្យមាន ការរំខានឡើយ ។
៣-ហាមធ្វើឲ្យរំខានដល់អ្នករស់នៅជាប់តាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវ ។
៤-ហាមពិសាគ្រឿងស្រវឹងដែលបណ្តាលឲ្យមានអត្រាជាតិអាកុលចាប់ពី ០,២៥ (សូន្យក្បៀសម្ភៃប្រាំង) មីលីក្រាមក្នុងមួយលីតខ្យល់ ឬចាប់ពី ០,៥០ (សូន្យក្បៀសហាសិប) ក្រាមក្នុងមួយលីតឈាម ឡើងទៅ ។
៥-ហាមបើកបរយានជំនិះដែលមានកង់ច្រវាក់ដែក ផ្លាល់លើទ្រូងផ្លូវ ។ យានជំនិះប្រភេទនេះត្រូវដឹក តាមយានជំនិះដែលមានប្រភេទកង់កៅស៊ូ ។
៦-ហាមប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានជំនិះដោយគ្មានឧបរណ៍ សំឡេងភ្ជាប់ទំនាក់ទំនង ។
៧-ហាមផ្ទុកអ្នកដំណើរ ទំនិញ ឬវត្ថុផ្សេងៗដែលនាំឲ្យបាំងភ្នែកអ្នកបើបរ ។
៨-ទោចក្រយានយន្តអាចផ្ទុកមនុស្សពីរនាក់ និងអាចបន្ថែនបានកុមារមួយនាក់ ។ អ្នកបើកបរទោចក្រ យាន្ត និងអ្នករួមដំណើរ ព្រមទាំងកុមារដែលមានអាយុចាប់ពី ៣ (បី) ឆ្នាំឡើងទៅត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹម ត្រូវ ។ អ្នកបើកបរត្រីចក្រយានយន្ត និងអ្នកបើកបរទោចក្រយានយន្តសណ្តោងរ៉ឺម៉កត្រូវពាក់មួកសុវត្ថិភាពឲ្យបាន ត្រឹមត្រូវ ។
៩-នៅក្នុងទីប្រជុំជនអ្នកបើកបរ និងអ្នករួមដំណើរជិះកៅអីមុខនៃរថយន្ត ត្រូវពាក់ខ្សែក្រវាត់ សុវត្ថិភាព ។
១០-នៅក្រៅទីប្រជុំជនអ្នកបើកបរ និងអ្នរួមដំណើរទាំអស់តាមរថយន្ត ត្រូវពាក់ខ្សែសុវត្ថិភាព ស្របតាមបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា ៩០ នៃច្បាប់នេះ ។
១១-កុមាអាយុតិចជាង ១០ (ដប់) ខែ ទៅក្រោម ៥ (ប្រាំ)ឆ្នាំ ត្រូវអង្គុយក្នុងកៅអីសម្រាប់កុមារដែល មានខ្សែក្រវាតសុវត្ថិភាចងផ្អែកកៅអីនេះឲ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត ។
១២-កុមាមានអាយុចាប់ពី ១០ (ដប់) ខែ ទៅក្រោម ៥ (ប្រាំ)ឆ្នាំ ត្រូវអង្គុយក្នុងកៅអីសម្រាប់កុមារដែល មានខ្សែក្រវាត់សុវត្ថិភាពចងផ្អែកកៅអីនេះឲ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត ។
១៣-ហាមកុមារអាយុក្រោម ១០(ដប់)ឆ្នាំ អង្គុយនៅកៅអីមុខនៃរថយន្ត ។