មាត្រា ៩.
នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ហើយដែលគ្មានគំនូសសញ្ញាបែងចែកសញ្ញាចរាចរណ៍អ្នកបើកបរ ត្រូវប្រើប្រាស់ពាក់កណ្តាលទ្រូងផ្លូវផ្នែកខាងស្តាំ ដោយបើកបរកៀកទៅខាងស្តាំង ។
នៅលើទ្រូងផ្លូវឯកទិសដែលគ្មានគំនូសសញ្ញាបែងចែកគន្លងផ្លូវ អ្នកបើកបរត្រូវបើកៀកទៅខាងស្តាំលើក លែលតែត្រូវការបទឆ្វេង ។ អ្នកបើកបរអាចប្រើប្រាស់ទ្រូងផ្លូវខាងឆ្វេងបាននៅពេលជែង ឬឈប់ ។ ដោយឡែកនៅ ក្នុងទីប្រជុំជន ការប្រើប្រាស់ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ។