មាត្រា១១
ភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺពណ៌លឿង ជាសញ្ញាឲ្យប្រុងប្រយ័ត្ន ត្រៀមឈប់ ពន្លឺពណ៌បៃតង ជាសញ្ញាអនុញ្ញាតឲ្យយានជំនិះចេញដំណើរ ពន្លឺពណ៌ក្រហមជាសញ្ញាឃាត់ឲ្យឈប់។
ភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺក្រហមគឺជាសញ្ញាឃាត់ឲ្យឈប់នៅមុខខ្សែបន្ទាត់គំនូសជាប់ពណ៌សកាត់ទទឹងទ្រូងផ្លូវ ឬមុខគំនូសសម្រាប់ថ្មើរជើងឆ្លង់កាត់។ បើគ្មានឧបសគ្គនៅខាងមុខ យានជំនិះខាងស្ដាំបំផុតអាចបទស្តាំបានដោយប្រុងប្រយ័ត្ន លើកលែងតែមានភ្លើងសញ្ញាព្រួញក្រហមហាមបត់ស្ដាំ។