ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជំពូកទី៣ អ្នកបើកបរយានជំនិះ មាត្រា១៤

28-January-2016 | ដោយ មួយឡា

មាត្រា​១៤
​    ​បែបបទ​នៃ​ការ​សណ្ដោង ត្រូវ​អនុវត្តតាម​បញ្ញត្តិ​ដូចខាងក្រោម​៖
•​    ​ចំពោះ​ការ​ថ្ពក់​សណ្ដោង​យានជំនិះ អ្នកបើកបរ​ត្រូវ​ប្រើ​ខ្សែកាប ឬ​ដង​ដែក ឬ​ឧបករណ៍​សម្រាប់​ថ្ពក់ ដែល​ធានា​ជាប់់​មាំ​ល្អ និង​មិន​ងាយស្រួល​ក្នុងការ​បត់បែន​
•​    ​ហាម​អ្នកបើកបរ​ប្រើ​ខ្សែ​សណ្ដោង​ចំពោះ​យានជំនិះ​ដែលមាន​ទម្ងន់​សរុប​លើសពី ៥ (​ប្រាំ​) តោន​ឡើង​។​
•​    ​ហាម​អ្នកបើកបរ​សណ្ដោង​យានជំនិះ​លើសពី​មួយគ្រឿង ឬ​ស​ណ្ដើ​ង​យានជំនិះ​ដែលមាន​សណ្ដោង​រ៉ឺម៉ក​
•​    ​ហាន​សណ្ដោង​ទោចក្រយាន ឬ​ទោចក្រយានយន្ត​
•​    ​ហាម​អ្នកបើកបរ​សណ្ដោង​រថ​យន្ត​គ្រប់​ប្រភេទ​ដែលមាន​អ្នកដំណើរ​នៅក្នុង​នោះ​ក្រៅពី​អ្នក​កាន់ចង្កូត​
•​    ​រថយន្ត​ដែលមាន​សណ្ដោង​រ៉ឺម៉ក ឬ​សឺ​មី​រ៉ឺម៉ក​ត្រូវមាន​ស​ញ្ញ​ត្រីកោណសមបាត​ដែលមាន​កញ្ចក់​ចាំង​ពន្លឺ​ពណ៌​លឿង​ពីរ​ដាក់​នៅ​កាង​រថយន្ត​ខាងមុខ​អម​សងខាង​ផ្លាកលេខ​។​
​    ​បច្ចេកទេស​នៃ​ការ​ថ្ពក់​សណ្ដោង​រ៉ឺម៉ក ឬ​សឺ​មី​រ៉ឺម៉ក​និង​ការ​ដោះ​រ៉ឺម៉ក ឬ​សឺ​មី​រ៉ឺម៉ក​ចេញពី​រថយន្ត ឬ​ក្បាល​រថយន្ត ត្រូវ​កំណត់ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

ចំនួនអ្នកទស្សនា

    20499827

  • ថ្ងៃនេះ7541
  • ម្សិលមិញ12561
  • សប្តាហ៍នេះ35491
  • ខែនេះ57371
  • ឆ្នាំនេះ57371
  • សរុប20499827