មាត្រា១៦
ល្បឿនបើកបរយានជំនិះត្រូវកំណត់តាមលក្ខខណ្ឌដូចខាងក្រោម៖
• ការកំណត់ល្បឿនសម្រាប់យានជំនិះត្រូវកំណត់ដោយអនុក្រឹត្យ
• អ្នកបើកបរមិនត្រូវប្រើល្បឿនយឺតខុសប្រក្រតីដោយគ្មានមូលហេតុត្រឹមត្រូវ ដែលធ្វើឲ្យរំខានដល់យានជំនិះដទៃទៀតទេ។ អ្នកបើកបរដែលប្រើល្បឿនយឺត ត្រូវបើកបរអែបទៅខាងស្ដាំ ដើម្បីទុកឲ្យអ្នកបើកបរដែលប្រើល្បឿនលឿនជែងពីខាងឆ្វេងដៃបានដោយងាយស្រួល
• អ្នកបើកបរណាដែលត្រូវបង្ខំចិត្តបន្ថយល្បឿនឲ្យយឺតខុសប្រក្រតី ត្រូវឲ្យដំណឹងដល់អ្នកបើកបរផ្សេងទៀតដោយប្រើភ្លើងសញ្ញាអាសន្ន ហើយត្រូវបើកបរអែបទៅខាងស្ដាំបំផុតនៃទ្រូងផ្លូវ
• បទប្បញ្ញត្តិកំណត់ល្បឿនមិនអនុវត្តចំពោះអ្នកបើកបរយានយន្ត ក្បូននគរបាល ក្បូនយោធា ក្បូនគណៈប្រតិភូ ក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់ យានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ និងយានយន្តខ្លះទៀតដែលបន្លឺសូរសព្ទ ភ្លើងសញ្ញាពិសេស នៅពេលកំពុងបំពេញភារកិច្ចឡើយ។