សាលាដំបូង​ដោះលែង​ជនជាប់ចោទ​លួច​បន្លំ​ឯកសារ​ដីធ្លី​ឲ្យ​នៅក្រៅ​ឃុំ​យ៉ាង​តក់ក្រហល់​

25-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​ជនជាប់ចោទ លោកស្រី ប៉ែន រ័ត្ន​ថេត ភរិយា​ឧកញ៉ា ឌុ​ច សា​រ៉ែ​ម មន្ត្រីជាន់ខ្ពស់ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ជាប់ពន្ធនាគា​រប​ណ្តោះ​អាសន្ន​រឿង​លួច​ក្លែងបន្លំ​ឯកសារ​ដីធ្លី និង​លួច​លក់​អចលនទ្រព្យ​តម្លៃ​រាប់លាន​ដុល្លារ​អាមេរិក ត្រូវបាន​ចៅក្រម​ស៊ើ​ដប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆែ វីរៈ ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ទាំង​តក់ក្រហល់​បំផុត នា​ព្រលប់​ថ្ងៃទី​២៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ។​

​ជនជាប់ចោទ​រូបនេះ​ធ្លាប់មាន​មន្ត្រី​អ្នកមានអំណាច ក្នុង​ជួរ​រាជរដ្ឋាភិបាល អន្តរាគមន៍ តាំងពី​ដំណាក់​ការឃាត់ខ្លួន​ដោយ​នគរបាល​យុ​ត្តិ​ធ​ម៍ និង​ដំណាក់​ការចោទប្រកាន់​របស់​តំណាង​អយ្យការ ។ ក្រោយមក​ចៅក្រម​ស៊ើបសួរ​បានសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​បណ្តោះអាសន្ន បន្ទាប់ពី​ករណីនេះ​ល្បី​សុះសាយ អាច​ខ្លាច​ថា​និង​មានប្រតិកម្ម តែ​ចុងក្រោយ​លោក​ចៅក្រម ឆែ វីរៈ ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ដ​ដែរ ។​
​សូមប​ព្ជា​ក់ថា លោកស្រី ប៉ែន រ័ត្ន​ថេ​ន ភរិយា​លោក​ឧកញ៉ា ឌុ​ច សា​រ៉ែ​ម ត្រូវបាន​កម្លាំង​នគរបាល ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បានធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយ​ត្រូវបាន អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ស៊ើបសួរ​នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ ដែល​សំណុំ​រឿងនេះ គឺ​ស្ថិត​លើ​ដៃ​លោក​ព្រះរាជ​អា​ជ្ញ​រង សៀង សុខ ។​
​ប្រភព​ដដែល​បន្តថា លោកស្រី ប៉ែន រ័ត្ន​ថេត បាន​និយាយថា ខ្លួន​នឹងមិន​ខ្លាច​នឹង​ចំណាត់ការ របស់​ខាង​តុលាការ​អ្វី​នោះទេ ពីព្រោះថា ខ្លួន​មាន​លុយ​រាប់លាន​ដុល្លារ​អាមេរិក ដើម្បី​អាច​ឲ្យ​ខ្លួន​នៅក្រៅ​ឃុំ ដោយ​គ្មាន​ការបារម្ភ​អ្វី​នោះទេ ។​
​លោកស្រី ប៉ែន រ័ត្ន​ថេត គឺជា​ឈ្មួញ​រកស៊ី​ជំនួញ​ដីធ្លី​ដ៏​ល្បី​មួយ និង​ជា​ភរិយា​របស់លោក​ឧកញ៉ា ឌុ​ច សា​រ៉ែ​ម ដែល​ត្រូវបាន​គេ​ដឹងថា ជា​មន្ត្រីជាន់ខ្ពស់ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ លោកស្រី ប៉ែន រ័ត្ន​ថេត មាន​ទីលំនៅ​រស់នៅ​ផ្ទះ​លេខ ២៩​ហ្សេ ភូមិ​កែវ​ចន្ថា ភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។​

​គួររំលឹកថា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​លើកឡើងថា វប្បធម៌​អ​ន្តា​គម​ន៍ គឺ​មិនត្រូវ​ឲ្យ​កើត មាន​នោះទេ ចំពោះ​រឿង​ដែល​ខុស​ហើយ ហើយ​ប្រែជា​ត្រូវ​ទៅវិញ ដែល​បញ្ហា​នេះ គឺ​វា​ស្រប​ទៅ​ការធ្វើ កំណែទម្រង់ របស់​រាជរដ្ឋាភិបាល ហើយ​ប្រសិនបើ​កើតមាន​មែន​នោះ មន្ត្រី​នោះ​នឹងត្រូវ​បក​ស័ក្តិ និង​អស់​តួនាទី ជាដើម ។​

ប៉ុន្តែ​កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែកុម្ភៈ​ម្សិ​ញ​មិញ​នេះ សំណុំរឿង​របស់​ភរិយា​របស់លោក​ឧកញ៉ា ឌុ​ច សា​រ៉ែ​ម រឿង​ក្លែងបន្លំ​ឯកសារ​ដីធ្លី និង​លួច​លក់​អចលនទ្រព្យ ត្រូវបាន​លោក​ចៅក្រម ឆែ វីរៈ ដោះលែង​ឲ្យ​ជនជាប់ចោទ​នៅក្រៅ​ឃុំ  ដោយ​មិន​ខ្វល់​ពី​កំណែរ​ទម្រង់​ប្រព័ន្ធតុលាការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ឡើយ ដោយ​ជ្រក​ក្នុង​រូបភាព​អំណាច​ឆន្ទា​នុ​សិទ្ធ​របស់ខ្លួន ៕

ចំនួនអ្នកទស្សនា

    20214087

  • ថ្ងៃនេះ3421
  • ម្សិលមិញ2931
  • សប្តាហ៍នេះ15611
  • ខែនេះ3421
  • ឆ្នាំនេះ986641
  • សរុប20214087