កំពង់ចាម ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមដែលបានដឹងរឿង មិនប្រក្រតីក្នុងការដោះលែងមេកន្ទុយ កន្លងមក របស់មន្ត្រីតុលាការខេត្តបានលាន់មាត់ថា ព្រោះតែពាក្យឆន្ទានុសិទ្ធ ធ្វើដូចប្រជាពលរដ្ឋ ក្នុងខេត្តនេះមិនដឹងអី ហើយការលើកឡើងបែបនេះដោយសារ ប៉ុន្មានថ្ងៃកន្លងមកថ្មីៗនេះ មានការចាប់ឃាត់ខ្លួនមេកន្ទុយលេខដោយកំលាំងសម្មត្ថកិច្ចនគរបាលខេត្ត បញ្ជូនទៅតុលាការ ប៉ុន្តែបែជាមានអ្នកត្រូវតុលាការដោះលែងហើយក៏មានអ្នកត្រូវជាប់ពន្ធនាគារផងដែរ ហើយពួកគាត់ឆ្ងល់ថាជាមេកន្ទុយលេខចាប់ដូចគ្នា ហេតុអ្វីមានវាសនាខុសគ្នាទៅវិញ ។
ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកំពង់ចាម លោក អ៊ំ ចាន់ថុល បានចេញដីកា លេខ ៩៣ ចុះបង្គាប់ឱ្យឃុំខ្លួន ឈ្មោះ សុន សុខស្រី ពីបទ បើកកន្លែងលេង ល្បែងស៊ីសង។
ជនសង្ស័យជាអ្នកកត់កន្ទុយលេខខាងលើនេះត្រូវបានឃាត់ខ្លួនដោយ កំលាំងជំនាញខេត្ត សហការជាមួយកម្លាំង សមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកពោធិ៍ កាលពីថ្ងៃ១៦ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចភូមិរការទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយក្រោយមក បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកស្រីសន្ធរ ដើម្បីសាកសួរ និងចងក្រង ឯកសារតាមនីតិវិធីច្បាប់ បញ្ជូនទៅតុលាការ។
លុះដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ជនសង្ស័យត្រូវបាន សមត្ថកិច្ចបញ្ជូនទៅ ឃុំខ្លួននៅពន្ធនាគារ ខេត្តកំពង់ចាម តាមបញ្ញាតិមាត្រា ៥ នៃច្បាប់ស្តីពីការ បង្ក្រាបល្បែងស៊ីសង ។
ចំណែក ជនសង្ស័យជាអ្នកកត់កន្ទុយលេចដូចគ្នា ឈ្មោះ សុផា ណារ៉ា ភេទស្រី អាយុ៣១ឆ្នាំ រស់ភូមិស្ពឺ(ក) ឃុំស្ពឺ ស្រុកចំការលើរ និង ឈ្មោះ មាន សិដ្ឋា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិកំពែងមាសជើង ឃំុស្ពឺ ស្រុកចំការលើរ ដែលត្រូវបានសម្មត្ថកិច្ចនគរបាលខេត្តចុះទៅធ្វើរការចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចផ្សារស្ពឺ ឃុំស្ពឺ ស្រុកចំការលើរដែរនោះ ក្រោយ៤៨ម៉ោងគឺនៅថ្ងៃ ទី១៦ ត្រូវបានតំណាងអយ្យការធ្វើរការដោះលែងឲ្យត្រឡប់ទៅផ្ទះវិញទាំអស់។
ទាក់ទងនិងករណីខាងលើ តំណាងអយ្យការដែលកាន់សំណុំរឿងទាំងនេះ លោកព្រះរាជអជ្ញាររង ជីវ ចាន់តារា បានប្រាប់ឲ្យដឹងថា ការសំរេចដោះលែងមេកន្ទុយពីនាក់នៅស្រុកចការលើរ គឺដោយសារមានគោលការណែនាំ ពីសំណាក់ លោកអភិបាលខេត្ត ឲ្យដោះលែងគឺគ្រាន់តែឲ្យធ្វើរការអប់រំ ណែនាំជនសង្ស័យប៉ុណ្ណោះ។
ឯករណី ក្នុងការឃុំខ្លួនមេកន្ទុយលេខនៅស្រុកស្រីសន្ធរ ឈ្មោះ សុន សុខស្រី លោក អ៊ំ ចាន់ថុល អនុប្រធានតុលាការខេត្តកំពង់ចាមនិងជាចៅក្រមស៊ើបសួរ មិនអាចសុំការបកស្រាយបានទេ៕