ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (មាត្រា១៤១) ចែងថា អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌត្រូវតែងតាំងដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ ត្រូវធ្វើការជ្រើសរើសពីក្នុងចំណោមមន្ត្រីទាំងពីរភេទដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលមានលក្ខណសម្បត្តិ ដូចខាងក្រោម (មាត្រា ១៤៤)៖
• មានឋានន្តរសក្តិចាប់ពីអនុមន្ត្រីឡើង
• មានអាយុ ចាប់ពី៣០ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង
• មានបទពិសោធន៍ការងារផ្នែករដ្ឋបាលសាធារណៈយ៉ាងតិច០៥ឆ្នាំ ឬ/និងមានសញ្ញាបត្របរិញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
• មានឈ្មោះក្នុងបញ្ជីឈ្នោះបោះឆ្នោតផ្លូវការក្នុងរយៈពេលនៃការតែងតាំង
• មិនធ្លាប់មានទោសឧក្រិដ្ឋ ឬ មជ្ឈឹមណាមួយ៕