តុលាការ​បង្គាប់​ឱ្យ​ដោះលែង​ស្រី​ស្អាត​បើករថយន្ត​បុក​មនុស្ស​ស្លាប់​២​នាក់ នៅ​ខណ្ឌ​ឬ​ស្សី​កែវ​នៅ​កណ្តាលថ្ងៃត្រង់​នេះ​

11-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ប្រភពព័ត៌មាន​ពី​ពន្ធនាគារ​រាជធានី​ភ្នំពេញ PJ បាន​ប្រាប់​ANN​ថា តុលាការ​បានសម្រេច​ដោះលែង​ស្ត្រី​វ័យក្មេង​ដែល​បាន​បើករថយន្ត​ម៉ាក​កា​មេ​រី​ឆ្លាម​បុក​មនុស្ស​ស្លាប់​២​នាក់ និង​របួស​៣​នាក់​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦​នោះ​ហើយ​។ ប្រភព​បន្តថា ជន​ត្រូវ​ចោទ​ឈ្មោះ​រ៉ូ​នី សេរី​វ​ឌ្ឍ​នា ភេទ​ស្រី​អាយុ​២២​ឆ្នាំ មុខរបរ​និស្សិត​មាន​ទីលំនៅ​ផ្ទះ​លេខ​៤២P ផ្លូវ​លេខ​១៥ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ត្រូវបាន​អនុញ្ញាត​ឱ្យទៅ​ផ្ទះ​វិញ​ទាំង​កណ្តាលថ្ងៃត្រង់​ម៉ោង​១២ ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦​នេះ យោងតាម​ដីកា​បង្គាប់​ឱ្យ​ដោះលែង​របស់​ចៅក្រម​នៃ​សាលាដំបូង​ក្រុងភ្នំពេញ​។​

​សូមបញ្ជាក់ថា​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ូ​នី សេរី​វ​ឌ្ឍ​នា ភេទ​ស្រី​អាយុ​២២​ឆ្នាំ មុខរបរ​និស្សិត​មាន​ទីលំនៅ​ផ្ទះ​លេខ​៤២P ផ្លូវ​លេខ​១៥ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ត្រូវបាន​លោក ជូន សុរា​សី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ PJ កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥​កន្លងទៅ​ក្រោម​បទចោទប្រកាន់​ពីបទ បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​វ្រ​យ័​ត្ន បណ្តាលអោយ​ស្លាប់​អ្នកដទៃ យោងតាម​មាត្រា ៨៥ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​។
​បើ​យោងតាម​មាត្រា​៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ជន​ត្រូវ​ចោទ​អាច​ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១៥​លាន​រៀល ប៉ុន្តែ​ជាក់ស្តែង​គឺ​ជន​ត្រូវ​ចោទ​ត្រូវបាន​តុលាការ​សម្រេច​ចេញ​ដីកា​ដោះលែង​ឱ្យមាន​សេរីភាព ក្រោយពី​ឃុំខ្លួន​បានត្រឹមតែ​ប្រមាណ​ជាជាង​២​ខែ​ប៉ុណ្ណោះ ដោយ​មិនទាន់​ទាំង​បាន​បើក​សវន​ការជំនុំជម្រះ​ទោស​ផង​នោះទេ​។​

​គួរ​រំ​ឮ​កថា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​២៤ និង​១៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០ ខែធ្នូ​ឆ្នាំ ២០១៥​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុមទី​៤​ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ​។ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះបាន​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម​ព៍ណ​ប្រផេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-8395 អ្នកបើកបរ​ដោយ​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ូ​នី សេរី​វ​ឌ្ឍ​នា ភេទ​ស្រី​អាយុ​២២​ឆ្នាំ មុខរបរ​និស្សិត​មាន​ទីលំនៅ​ផ្ទះ​លេខ​៤២P ផ្លូវ​លេខ​១៥ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។ ចំណែក​ជនរងគ្រោះ​បីនាក់​ទី​១​ឈ្មោះ ឡុង ភេទ​ប្រុស​(​ស្លាប់​) និង​អ្នករួមដំណើរ​២​នាក់ (​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់​) បើកបរ​ម៉ូតូ​ម៉ា​កឌុក​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FF-0099​។ ហើយ​ជនរងគ្រោះ​ទី​៤​ឈ្មោះ អ៊ុម ភក្ត្រា ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឬ​ស្សី​កែវ និង​ទី​៥​ឈ្មោះ អ៊ុក ចាន់​ធី​ម ជា​កម្លាំង​ប្រជា​ការពារ​សង្កាត់​ឬ​ស្សី​កែវ​៕

ចំនួនអ្នកទស្សនា

    20495057

  • ថ្ងៃនេះ2771
  • ម្សិលមិញ12561
  • សប្តាហ៍នេះ30721
  • ខែនេះ52601
  • ឆ្នាំនេះ52601
  • សរុប20495057