តុលាការដោះលែង ​លោក សាន្ត ប៊ុនធឿន​, តែ​ត្រូវ​ឡើង​សវនាការ​ថ្ងៃទី​២៥​ខាងមុខ​ទៀត

11-March-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖ មន្ត្រី​តុលាការ ថ្លែងថា​លោក សាន្ត ប៊ុនធឿន ដែល​គេ​ស្គាល់​ថា ជា​អ្នកសារព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ បន្ទាប់ពី​សាកសួរ​២​ថ្ងៃ​រួចមក​។​

​មន្ត្រី​ដដែល បន្តថា មូលហេតុ​នៃ​ការដោះលែង​នេះ បន្ទាប់ពី​លោក សាន្ត ប៊ុនធឿន តម្កល់​ប្រាក់​ចំនួន​៤​លាន​រៀល​។ ទោះបីយ៉ាងណា សំណុំរឿង​លោក សាន្ត ប៊ុនធឿន នឹងត្រូវ​តុលាការ​បើកសវនាការ​នៅ​ថ្ងៃទី​២៥ ខែមីនា​ខាងមុខនេះ ពាក់ព័ន្ធ​បទល្មើស​បើកបរ​មាន​កម្រិត​ជាតិ​អាកុល 0,64Mg/l ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រង់​ជំពូក​ទី​១០ ទោស​បញ្ញត្តិ​មាត្រា​៧៧​។​

លោក សាន ប៊ុនធឿន ត្រូវបាន​នគរ​បាលច​រាច​រណ៍ ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​៩ ខែមីនា នៅ​ចំណុច​គោលដៅ​កំបូល ផ្លូវជាតិ​លេខ​៤ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 នគរបាល បញ្ជាក់ថា លោក សាន្ត ប៊ុនធឿន បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ គ្មាន​ស្លាក​លេខ មាន​កម្រិត​ជាតិ​អាកុល 0,64Mg/l ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រង់​ជំពូក​ទី​១០ ទោស​បញ្ញត្តិ​មាត្រា​៧៧ ។ នគរបាល​បញ្ជាក់ទៀតថា នៅពេល​ឃាត់ខ្លួន លោក សាន ប៊ុនធឿន បាន​បង្ក​ភាព​បាត់បង់​សណ្តាប់ធ្នាប់​ដោយ​ស្រែក​ឡូឡា ប្រមាថ​ដល់ ថ្នាក់ដឹកនាំ​កំពូលៗ ពោលគឺ​ប្រើ​ចរិត​ច្រ​ង៉េ​ង​ច្រ​ង៉ាង អសីលធម៌ ៕

ចំនួនអ្នកទស្សនា

    20494547

  • ថ្ងៃនេះ2261
  • ម្សិលមិញ12561
  • សប្តាហ៍នេះ30211
  • ខែនេះ52091
  • ឆ្នាំនេះ52091
  • សរុប20494547