ផែងវណ្ណៈ៖ ទឹកភ្នែក​រាស្ត្រ​ហូរ​គ្មាន​ស្រាក​ស្រា​ន​ដោយសារតែ​មន្ត្រី​តុលាការ​មួយចំនួន​នៅតែ​បន្ត​ប្រើ​ន​ឆន្ទានុសិទ្ធិ​តាម​អំណាច​ទឹក​លុយ

15-March-2016 | ដោយ មែន កំសត់


ភ្នំពេញ ៖ ទឹកភ្នែក​រាស្ត្រ​ហូរ​គ្មាន​ស្រាក​ស្រា​ន​ដោយសារតែ​មន្ត្រី​តុលាការ​មួយចំនួន​នៅតែ​បន្ត​ប្រើ​ន​ឆន្ទានុសិទ្ធិ​តាម​អំណាច​ទឹក​លុយ និង​តាម​បុគ្គល​មានអំណាច​ខ្លះ​ដែល​ចូលចិត្ត​ប្រើ​អំណាច​ធ្វើបាប​អ្នកទន់ខ្សោយ ។ ករណី​ចាប់​រាស្ត្រ​ពីរ​នាក់​ដាក់គុក​ពាក់ព័ន្ធ​នឹង​បទល្មើស​ដីធ្លី​នៅ​ខេត្តកំពង់ស្ពឺ គ្រាន់តែ​ជា​រឿង​មួយ​នៃ​រឿង​អយុត្តិធម៌​រាប់រយ រាប់ពាន់​រឿង​ឯណោះ ។

​យោងតាម​មតិ​និង​ការលើកឡើង​របស់លោក ផែង វណ្ណៈកាលពីយប់ថ្ងៃទី១៤ខែមិនាឆ្នាំ២០១៦កន្លងទៅនេះ នៅលើទំព័រហ្វេសបុករបស់លោកក្នុងនាមលោកជាមន្រ្តីនគរបាលនិងជាក្រុមការងារនៅក្នុងស្រុកមួយនៃខេត្តព្រៃវែង

លោកបានលើកឡើងថា៖« ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាន​និយាយ​ពេញៗ​មាត់​ថា​៖ ពួកគាត់​នៅតែ​គោរព​ស្រលាញ់​គាំទ្រ និង​ត្រូវការ​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​មេដឹកនាំ​ជា​រៀងរហូត ។ ប៉ុន្តែ​ទង្វើ​អាក្រក់​របស់​មន្ត្រី​ខិលខូច មន្ត្រី​ពុករលួយ និង មន្ត្រី​តុលាការ​ខ្លះ បានធ្វើអោយ​ប្រជាពលរដ្ឋ​មានការ​ថ្នើ​ង​ថ្នាក់​រហូត​ឈានទៅដល់​ការខឹង​គោ​ទៅ​វាយ​រទេះ​ទៀតផង »។

«​ជារួម​លទ្ធផល​ឆ្នោត​ឆ្នាំ ២០១៣ គឺជា​សារ​មួយ​បញ្ជាក់​យ៉ាងច្បាស់​ទៅកាន់​ពួក​មន្ត្រី​ខិលខូច និង មន្ត្រី​ពុករលួយ មន្ត្រី​តុលាការ​កាត់ក្ដី​តាម​ទឹក​លុយ​អោយ​ចេះ​ភ្ញាក់រលឹក​កែខ្លួន​ជម្រុះ​ទង្វើ​អាក្រក់​កន្លងមក​ចោល​ហើយ​ខិតខំ​សាង​អំពើ​ល្អ​ដើម្បី​ឆក់យក​បេះដូង​រាស្ត្រ​មកវិញ ។ ប៉ុន្តែ​ក្រុម​ពួ​មន្ត្រី​អស់សាច់​មួយចំនួន​តូច​ខាងលើ​នៅតែ​មិន​កែ​ហើយ​បន្ត​ប្រព្រឹត្ត​រឿង​អាក្រក់​កាន់តែច្រើន​ទៅៗ ។ ពួក​មន្ត្រី​ខិលខូច​និង​មន្ត្រី​តុលាការ​ទាំងនោះ​ពូកែ​ណាស់​ខាង​លូន​ក្រាប​លុតជង្គង់​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ តែ​នៅ​ពី​ក្រោយខ្នង​ថ្នាក់ដឹកនាំ​វិញ​ជាន់ករ​មន្ត្រី​តូចតាច​និង​រាស្ត្រ​ទន់ខ្សោយ​គ្មាន​ប្រណី »។

ហើយលោកក៏បានបន្តផងដែរ ថា៖ ​ប្រជាពលរដ្ឋ​យល់ឃើញថា​ដល់ពេល​វេលា​នេះ គួរតែ​ចាប់ផ្ដើម​ដុះក្អែល​មន្ត្រី​ខិលខូច​ហើយ​ជាពិសេស​ដល់ពេល​ត្រូវ​កាត់​សាច់​ស្អុយ​ក្រវាត់ចោល​ហើយ ។ បើសិនជា​អាច​កាត់​សាច់​ស្អុយ​ចេញ និង​កែទម្រង់​ប្រព័ន្ធយុត្តិធម៌ និង​អាច​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​សង្គម​បាន នៅ​ឆ្នាំ ២០១៧ និង ២០១៨ មិនបាច់​ឃោសនា​ក៏​ឈ្នះ​ដែរ ៕

ចំនួនអ្នកទស្សនា

    20493227

  • ថ្ងៃនេះ941
  • ម្សិលមិញ12561
  • សប្តាហ៍នេះ28891
  • ខែនេះ50771
  • ឆ្នាំនេះ50771
  • សរុប20493227