តុលាការ​ផ្តន្ទាទោស​អ្នកកាសែត​តាម Facebook សាន្ត ប៊ុនធឿន ជាប់ពន្ធនាគារ​៤​ខែ និង​ពិន័យ​ប្រាក់​៨០​ម៉ឺន​រៀល​

25-March-2016 | ដោយ មែន កំសត់

 

​ភ្នំពេញ​៖ លោក ឆៃ វរៈ ចៅក្រម​ស៊ើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​កាត់ទោស លោក សាន្ត ប៊ុនធឿន អ្នកកាសែត​តាម Facebook ឲ្យ​ជាប់ពន្ធនាគារ ចំនួន​៤​ខែ តែ​ទោស​ទាំងអស់​ត្រូវ​ព្យួរ និង​ពិន័យ​ជា​ទឹកប្រាក់​បង់​ចូល​ថវិការដ្ឋ ចំនួន​៨០​ម៉ឺន​រៀល ពីបទ​ប្រមាថ​ថ្នាក់ដឹកនាំ​កំពូលៗ របស់​រាជរដ្ឋាភិបាល និង​បើក​ម៉ូតូ​មិន​គោរព​ច្បាប់​ចរាចរណ៍​។​

​ការប្រកាស​សាលក្រម​កាត់ទោស​លោក​សាន្ត​ប៊ុនធឿន​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​ព្រឹ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦​នេះ  នេះ​បើ​យោងតាម​ភ្នាក់ងារ​អង្គភាព​ព័ត៌មាន បាន​រាយការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​សូមបញ្ជាក់ថា នគរបាល​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ បាន​បញ្ជូន​ឈ្មោះ សាន្ត ប៊ុនធឿន មានមុខរ​បរជា​អ្នកកាសែត​ទៅកាន់​តុលាការ ដើម្បី​បន្ត​ការសួរនាំ ពីបទ​ប្រមាថ​ថ្នាក់ដឹកនាំ​កំពូលៗ នៃ​រាជរដ្ឋាភិបាល និង​បើក​ម៉ូតូ​មិន​គោរព​ច្បាប់​ចរាចរណ៍ ពោល​មិន​ពាក់មួក​ស​វុ​ត្ថិ​ភាព ម៉ូតូ​អត់ ស្លាក​លេខ និង​មាន​ជាតិ​អាល់កុល​ខ្ពស់​ទៀតផង​។​

​លោក សាន្ត ប៊ុនធឿន ចាងហ្វាង​កាសែត​ស្នេហា​ជាតិ ប្រធាន​ក្រុម​ផ្នែក​យក​ព័ត៌មាន របស់​គេហទំព័រ​ខ្មែរ អាយ​ញូ​វ និង​ត្រូវបាន គេ​ស្គាល់​លើ​បណ្តាញ​សង្គម Facebook នោះ ត្រូវបាន​កម្លាំង​នគរបាល​នៅ​គោលដៅ ត្រួតពិនិត្យ​ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ​៤ បញ្ជរ​បង់ប្រាក់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦​។​

​មូលហេតុ​ដែល​នាំ​ឲ្យ មានការ​ឃាត់ខ្លួន​អ្នកកាសែត​រូបនេះ បាន​ធ្វើឡើង​ដោយសារតែ​រូបគេ និង​ដៃគូ​ម្នាក់ទៀត ជិះ​ម៉ូតូ​ម៉ាក PCX មិន​ពាក់មួក​សុវត្ថិភាព ម៉ូតូ​អត់​ស្លាក​លេខ និង​មាន​ជាតិ​អាល់កុល ០,៦៤​មី​ល្លី​ក្រាម ក្នុង​មួយ​លីត្រ​ខ្យល់​។​

លោក​ចី វ​  ហាក់ ​នាយការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា «​នៅ​យប់កើតហេតុ​នោះ កម្លាំង​របស់​យើង ដែល​ស្ថិតនៅតាម​គោលដៅ ក្នុង​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​អ្នកបើកបរ​ដែលមាន​ជាតិ​អាល់កុល ត្រូវ​ច្បាប់​បានកំណត់​នោះ មាន​ចំនួន​៩​នាក់ ក្នុងនោះ​អ្នកបើករថយន្ត​២​នាក់ និង​ម៉ូតូ​៧​នាក់ ហើយក៏​មានឈ្មោះ សាន្ត ប៊ុនធឿន ដែល​ជិះ​ម៉ូតូ​ដឹក​គ្នា​២​នាក់ អត់​ពាក់មួក​សុវត្ថិភាព ម៉ូតូ​អត់​ស្លាក​លេខ និង​មាន​ជាតិ​អាល់កុល​»​។​

​នាយការិយាល័យ​រូបនេះ បានបញ្ជាក់​ផងដែរ​ថា មិន​ត្រឹមតែ​បើក​ម៉ូតូ មិន​គោរព​ច្បាប់​ចរាចរណ៍​នោះទេ តែ​បុគ្គល​រូបនេះ​បាន​ប្រើពាក្យ ប្រមាថ​ថ្នាក់ដឹកនាំ​កំពូលៗ អសីលធម៌ ទើប​យើង​សម្រេច​ឃាត់ខ្លួន​តែម្តង​។

​សម្រាប់​ការដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ នៅ​រាជធានី​ភ្នំពេញ ជា​រៀងរាល់​យប់​នេះ ត្រូវបាន​លោក ចីវ ហាក់ លើកឡើង​ពី​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​កាត់បន្ថយ បទល្មើស​ពីព្រោះ​ជាតិ​អាល់កុល​បានរួម​ចំណែក​ប្រមាណ​៥​ភាគរយ​ផងដែរ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ នាពេល​បច្ចុប្បន្ននេះ​៕

ចំនួនអ្នកទស្សនា

    20493267

  • ថ្ងៃនេះ981
  • ម្សិលមិញ12561
  • សប្តាហ៍នេះ28931
  • ខែនេះ50811
  • ឆ្នាំនេះ50811
  • សរុប20493267