ចាងហ្វាង​កាសែត​វាល​ឥន្ទ្រី​ត្រូវ​តុលាការ​ឃុំខ្លួន ពាក់ព័ន្ធ​រឿង​ឆបោក​ប្រាក់

31-March-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ៖  ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០១៦​ម្សិលមិញ​បានសម្រេច​ឃុំខ្លួន ចាងហ្វាង​កាសែត​វាល​ឥន្ទ្រី​ដែល​យកឈ្មោះ​អ្នកធំ​ទៅ​ឆបោក​ប្រាក់​ចំនួន​៤ ម៉ឺន​ដុល្លារ​។​តុលាការ​ឃុំខ្លួន​ដាក់ពន្ធនាគារ​នេះ​តាម​អំណាច​សាលក្រម ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​១​ឆ្នាំ​៦​ខែ​ពីបទ​ឆបោក​ប្រាក់​ចំនួន​៤​ម៉ឺន ដុល្លា​អាមេរិក​តាម​រូបភាព​រត់ការ​យក​អាជ្ញាប័ណ្ណ​ដាក់​ស្លាក​ចរាចរណ៍​តាម ផ្លូវ​សាធារណៈ ។​

​ចាងហ្វាង​កាសែត​រូបនេះ​ឈ្មោះ​ជុង ហៃ​យ៉េន ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ដែល​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៦​តាម​អំណាច​សាលក្រម​របស់លោក ស្រី​ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​កំណត់​ផ្តន្ទាទោស​ដាក់ ពន្ធនាគារ​១​ឆ្នាំ​៦​ខែ ពីបទ​ឆបោក ។​

​ដើមចម​ដែល​នាំ​ឲ្យ​មាន ការផ្តន្ទាទោស​នេះ​បាន​កើតឡើង​កាលពី​អំឡុង​ឆ្នាំ​២០១១​កន្លងទៅ​ឈ្មោះ​ជុង ហៃ​យ៉េន​បាន​អះអាង​ប្រាប់​ជនរងគ្រោះ​ថា​ខ្លួន​ជា​កូនចៅ​របស់​ឯកឧត្តម​ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោពល​ខេមរភូមិន្ទ​។​ដើម្បី​ឲ្យ​ជនរងគ្រោះ​មាន ការជឿជាក់​ព្រម​ប្រគល់​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លា​អាមេរិក​រត់ការ​យក អាជ្ញាប័ណ្ណ​ដាក់​ស្លាក​ចរាចរណ៍​តាមផ្លូវ​សាធារណៈ ។​អស់​រយៈពេល​ជាង​២​ឆ្នាំ ក្រោយមក ឈ្មោះ ជុង ហៃ​យ៉េន​រត់ការ​មិនបាន​សម្រេច​តាម​ការសន្យា​នោះទេ​ហើយ​ព្យាយាម​គេចវេះ ថែម​ទៀតផង​។​ដូច្នេះហើយ​ជនរងគ្រោះ​ធ្វើការ​សាកសួរ​ទើប​ដឹងថា​ពុំ​ឮ​មែន​ជា កូនចៅ​របស់​ឯកឧត្តម​ហ៊ីង ប៊ុន​ហៀ​ង​ទេ ទើប​ដាក់ពាក្យ​បណ្តឹង​មក​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់ ។​

​នៅ អំឡុង​ឆ្នាំ​២០១៤ តុលាការ​បាន​បើកសវនាការ​ជំនុំជម្រះ រួច​ចេញ​សាលក្រម​សម្រេច ផ្តន្ទាទោស​ឈ្មោះ ជុង​ហៃ​យ៉េន​ដាក់ពន្ធនាគារ​១​ឆ្នាំ​៦​ខែ និង សង​ជនរងគ្រោះ​ចំនួន​៤​ម៉ឺន​ដុល្លារ​ព្រមទាំង ជំងឺ​ចិត្ត​ចំនួន​១០​លាន​រៀល ។ ក្នុង​សាលក្រម​នេះ ក៏បាន​សម្រេច​បង្គាប់​ឲ្យ​ចាប់ខ្លួន ឈ្មោះ ជុង ហៃ​យ៉េន យកមក​ឃុំខ្លួន​នៅ​ពន្ធនាគារ ដើម្បី​អនុវត្ត តាម​អំណាច​សាលក្រម​នេះ ។ ប៉ុន្តែ លោក ពុធ ធា​វី មេធាវី​ការពារ​ឲ្យ​ឈ្មោះ ជុង ហៃ​យ៉េន បាន​ប្តឹង​ឧទ្ធរណ៍ ប្រឆាំងនឹង​សាលក្រម​នេះ ៕

ចំនួនអ្នកទស្សនា

    20499077

  • ថ្ងៃនេះ6791
  • ម្សិលមិញ12561
  • សប្តាហ៍នេះ34741
  • ខែនេះ56621
  • ឆ្នាំនេះ56621
  • សរុប20499077