តុលាការ​ដោះលែង​ស្ត្រី​ពីរ​នាក់ នៅ​ឃុំ​កំពង់​រាប ពាក់ព័ន្ធ​ល្មើស រកស៊ី​លក់​ប្រហុក​បង្កប់​ឈើ តាម​កាណូត

31-March-2016 | ដោយ មែន កំសត់


​ត្បូងឃ្មុំ​៖ ករណី​អធិការនគរបាល ស្រុក​ក្រូចឆ្មារ ឃាត់ខ្លួន​ស្ត្រី​ពីររូប​រកស៊ី​ទិញ​ប្រហុក​យកទៅ​ដូរ​យក​ជំនៀរ​ឈើ​ដឹក​តាម ទូក​មួយគ្រឿង​ព្រោះតែ​ទារលុយ​៥០០​ដុល្លា​មិនបាន​នោះ​ឥឡូវនេះ​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជា​ឲ្យ​ដោះលែង​ពួកគាត់​វិញ​ហើយ​។​

 ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០១៦​នេះ​ស្ត្រី​ទាំងពីរ​ត្រូវបាន ខាង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ​ឲ្យ​ចូលខ្លួន​ទៅ​បង់ប្រាក់​ពិន័យ​ឈើ ប្រភេទ​ឈើ​សុ​ក្រំ​ចំនួន​ជាង​៤០០​ដុំ​ស្មើនឹង​ប្រមាណ​១០​ម៉ែត្រគូប​និង​ទូក ម៉ាស៊ីន​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​នោះ​សរុប​ចំនួន​៣៨​លាន​រៀល​គឺ​ជិត មួយ​ម៉ឺន​ដុល្លារ​។​ក្នុងនោះ​បើសិនជា​ពួកគាត់​(​ស្ត្រី​ពីរ​នាក់​)​មាន​លុយ បង់ប្រាក់​ពិន័យ​គ្រប់​ចំនួន​គឺ​ខាង​មេព្រៃ​ប្រគល់​ឲ្យ​វិញ​តែ​សម្បក​ទូក និង​ម៉ាស៊ីន​ប៉ុណ្ណោះ​ទេ​ហើយ​ទុក​រយ​:​ពេល​មួយខែ​ក្នុងការ​បង់ប្រាក់​ពិន័យ នេះ បើ​មិន​បង់ប្រាក់​នេះ​ទេ នឹង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។​

 ស្ត្រី​ទាំង​ពីរបាន​ពោល​ដោយ​សំឡេង​ខ្សឹកខ្សួល​ជាមួយ ទឹកភ្នែក​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី ចេញពី​កន្លែង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ​ថា ពួកគាត់​គ្មាន​លទ្ធភាព​បង់ប្រាក់​ពិន័យ​ដ៏​ច្រើន​សម្បើម​បែបនេះ​ទេ​គឺមាន​តែ លើក​ម្រាម​១០​សំពះ​សុំ​ទៅ​សម្តេច​តេ​ជោ​សូម​លោក​មេត្តាជួយ​អន្តរាគមន៍ ទៅខាង​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ​លើកលែង​ប្រាក់​ពិន័យ​នេះ​ដោយ​អនុគ្រោះ​ផង ចុះ​ម្យ៉ាង​ពួកគាត់​ទាំងពីរ​កំពុង​ជាប់បំណុល​ជំពាក់​លុយ​គេ​នៅ​ធនាគារ​ទៀត ។​

​គួររំលឹកថា​ស្ត្រី​ពីរ​នាក់​បាន​យក​ប្រហុក​ទៅ​ដូរ​តាម​ទូក​ពី ខេត្តក្រចេះ មក​លក់​នៅ ខេត្តកំពង់ចាម នៅ​ឃុំ​កំពង់​រាបស្រុក កោះសូទិន ឈ្មោះ គួ​ន គឹម​ហ៊ី អាយុ ៥៤ ឆ្នាំ និង ម្នាក់ទៀត​ឈ្មោះ គីម គា អាយុ ៤៥ ឆ្នាំមាន​ទីលំនៅ​ភូមិ​កំពង់​ស្ដី ឃុំ​កំពង់​រាប ស្រុក​កោះសូទិន​។ ពួកគាត់​ត្រូវ​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែមីនា​ឆ្នាំ​២០១៦​ដោយ​នគរបាល ស្រុក​ក្រូចឆ្មា រ​បន្ទាប់ពី​ពុំមាន​លុយ​ចំនួន ៥០០ ដុល្លារ​បង់​ឲ្យ​លោក​អធិការនគរបាល​ស្រុក​ក្រូចឆ្មារ ឈ្មោះ​សាំ ហេង​។​បន្ទាប់មក​នៅ​ល្ងាច​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៦​លោក​ហៀ​ង​សុភ​ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្យូ​ង​ឃ្មុំ​បាន​បញ្ជា​ឲ្យ​ដោះលែង ពួកគាត់​ទាំងពីរ​។​ប៉ុន្តែ​បែរជា​មកជា​ប់​ប្រាក់​ពិន័យ​ដ៏​ច្រើន សន្ធឹកសន្ធាប់​នៅ​ខាង​មេព្រៃ​ទៅវិញ​គឺ​ពិត​សម​ដូច​ពាក្យ​គេ​ថា​"​ចុះ​ទឹក ក្រពើ​ឡើងលើ​ខ្លា​មែន​"៕

ចំនួនអ្នកទស្សនា

    20498687

  • ថ្ងៃនេះ6401
  • ម្សិលមិញ12561
  • សប្តាហ៍នេះ34351
  • ខែនេះ56231
  • ឆ្នាំនេះ56231
  • សរុប20498687